Connect with us

ព័ត៌មានជាតិ

តើកម្ពុជា គួរធ្វើដូចម្តេចដើម្បីជំរុញកំណើន​ពាណិជ្ជកម្មជាមួយអាមេរិក?

បានផុស

នៅ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបាន ៦.២ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ធ្លាក់ចុះ ៥.៦ភាគរយ ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៦.១ពាន់លានដុល្លារ និងនាំចូលពីអាមេរិកមកវិញជាង ១៦០លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់នៅក្នុងខែសីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៩៣៣លានដុល្លារ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មូលហេតុដែលបណ្តាល​ឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរថមថយ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអតិផរណា បានធ្វើឱ្យការនាំចេញពីកម្ពុជាទៅកាន់អាមេរិកមានការធ្លាក់ចុះ។ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការនាំចូលទៅ​សហរដ្ឋអាមេរិកមិនមែនតែកម្ពុជាទេ ពោលគឺមានបណ្តាប្រទេសជាច្រើន ដែលបាននាំចូលទំនិញទៅទីផ្សារអាមេរិក។

លើសពីនេះទៀត ការបន្ទាបថ្លៃដើម ក្នុងខណៈដែលថ្លៃដើមនៅប្រទេសកម្ពុជាខ្ពស់ តាមរយៈ ការឡើងថ្លៃប្រេង និងការរិតបន្តឹងការអនុវត្តច្បាប់ពន្ធដារ អាចធ្វើឱ្យថ្លៃដើម មានការកើនឡើង និងបានរារាំងដល់ការនាំ​ចេញទៅ​សហរដ្ឋអាមេរិកផងដែរ។

ដើម្បីជំរុញការនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិក លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា រដ្ឋត្រូវកាត់​បន្ថយថ្លៃដើមនានា ដូចជាអគ្គិសនី និងថ្លៃដឹកជញ្ជូន ជាដើម។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្តពន្ធដារ និងពន្ធគយ និងខិតខំចរចាឱ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម។

អាមេរិក គឺជាទីផ្សារធំរបស់កម្ពុជា។ ប៉ុន្តែនៅក្នុងវិបត្តិសកលដែលកើតឡើងផ្ទួនៗគ្នា ធ្វើឱ្យការដោះដូរពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាបន្តបន្ទាប់។ ខណៈដែលការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន កើនឡើង ១៥ភាគរយ, នាំចេញទៅវៀតណាម កើនឡើងជាង ២៥ភាគរយ, នាំចេញទៅថៃ កើន ៥.៤ភាគរយ និងនាំចេញ​ទៅសិង្ហបុរី កើនឡើងរហូតដល់ ៥៥៤ភាគរយ នៅរយៈពេល ៨ខែ ដូចគ្នានេះ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ សម្រេចបាន ៣១.៩៧ពាន់លានដុល្លារ រយៈពេល ៨ខែ ចាប់ពីខែ មករា ដល់ សីហា ឆ្នាំ ២០២៣ ថយចុះ ១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ សម្រេចបានជាង ៣៧ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម