Connect with us

ព័ត៌មានជាតិ

មកដឹងចំណុចពិសេសខ្លះៗ របស់ឧទ្យានដ៏ធំជាងគេនៅភ្នំពេញ មុននឹងទៅទស្សនា ស្អែកនេះ

បានផុស

នៅ

ស្អែកនេះ ជាថ្ងៃដែលស្ថានទូតបារាំងប្រចាំកម្ពុជា បើកទ្វារទទួលសាធារណជនម្តងទៀត ក្នុងន័យផ្តល់ឱកាស ឱ្យបានទស្សនាឧទ្យានស្ថានទូតដ៏ស្រស់ស្អាត និងស្វែងយល់ពីអគារនានា ដែលជាសំណង់ប្រវត្តិសាស្ត្រ សម័យមុនសង្គ្រាមស៊ីវិលនៅកម្ពុជា អំឡុងឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩ លើផ្ទៃដី ៤,៨ហិកតា និងជាតំបន់បៃតងដ៏ធំជាងគេមួយ​នៅភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយ:ពេលជាង ៦០ឆ្នាំមកហើយ ដែលស្ថានទូតបារាំងប្រចាំនៅកម្ពុជា មានវត្តមាននៅទីក្រុងភ្នំពេញ និងបានឆ្លង កាត់ប្រវត្តិអតីតកាលជាច្រើន។ យោងតាមសៀវភៅ «ស្ថាបត្យកម្ម ប្រវតិ្ត និងការចងចាំ» បានបង្ហាញពីលក្ខណៈនៃ អាគារនានា ស្ថិតក្នុងបរិវេណស្ថានទូត ដែលមានសំណង់អំឡុងឆ្នាំ១៩៥៦ ។

ក្នុងឆ្នាំ១៩៥៦ នៅពេលដែលតំណាងបេសកកម្មនការទូត បានក្លាយជាសា្ថនទូតជាផ្លូវការ ក្រសួងហិរញ្ញវត្ថុបារាំង បានដាក់ចេញគម្រោងមួយមានទឹកប្រាក់ ២៥០លានហ្វ្រង់ សម្រាប់សាងសង់ស្ថានទូតបារាំងថ្មី លើផ្ទៃដី ដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។

ឧទ្យានស្ថានទូតបារាំងគឺជាកន្លែងតែមួយគត់ នៅរាជធានីភនំពេញ ដែលប្រមូលផ្តុំរក្ខជាតិជាច្រើនប្រភេទ ហើយដើម្បីលើក​ស្ទួយ​តម្លៃនៃឧទ្យាននេះ ស្ថានទូតបានសម្រេចចុះបញ្ជីរុក្ខជាតិនានា នៅក្នុងសួន និងបានដាក់ស្លាក ពន្យល់រៀបរាប់អំពីដើមឈើនីមួយៗ ពីឈ្មោះ និងគុណតម្លៃរបស់វា។ ដើមឈើ និងរុក្ខជាតិ នៅក្នុងឧទ្យានដ៏ធំនេះ ក៏មានរក្សាទុកនូវប្រភេទរុក្ខជាតិមួយចំនួន ដែលកម្រ និងអាចផុតពូជ មកពីតាមបណ្តាប្រទេសផ្សេងៗផងដែរ។

ក្រៅពីសំណង់អាគារ នៅទីនេះ ​​សាធារណជនអាចសិក្សាស្វែងយល់ គយគន់ដើមឈើ និងរូបគំនូរលើជញ្ជាំង ដែលជាស្នាដៃរបស់សិល្បករ នូប្លា ផងដែរ។

នៅក្នុងសួនស្ថានទូត​ ក៏មានផ្ទាំងថ្ម ដែលយកមកពីអតីតទីស្មសានបារាំងនៅភ្នំពេញ រួមទាំងអតីតទ្វាររបងម្ខាង ដែលជា ស្រមោលប្រវត្តិ​ដ៏ឈឺចាប់ កាលដែលខ្មែរក្រហមចូលគ្រប់គ្រងភ្នំពេញ។ នៅពេលនោះ ស្ថានទូតបារាំង បានក្លាយជាកន្លែង ប្រមូលផ្តុំជនបរទេស និងអ្នកមានសញ្ជាតិ២ ប្រមាណជិត ៣០០០នាក់ ប៉ុន្តែវាសនាអ្នកទាំងនោះ ក៏មិនសូវខុសពីរាស្ត្រ ខ្មែរប៉ុន្មានដែរ គឺត្រូវសម្លាប់ភ្លាមៗ ក្រោយស្នាក់នៅទីនោះបានប៉ុន្មានសប្តាហ៍មក។ រឿងរ៉ាវមួយនេះ ក៏ត្រូវបានជនជាតិបារាំងម្នាក់ យកមកធ្វើជាចំណងជើងនៃ «រឿងទ្វាររបង» និពន្ធឡើងដោយ លោក ហ្វ្រង់ស័រ ប៊ី ហ្សូ ។

សង្គ្រាមស៊ីវិលនៅកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ក្នុងមួយពព្រិចភ្នែក រួមទាំងអាគារនៅក្នុងស្ថានទូត ផងដែរ។ ក្រោយសង្គ្រាមស៊ីវិល ចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ អាគារនានានៅស្ថានទូតបារាំងប្រចាំកម្ពុជា បានជួស​ជុល​ឡើងវិញ​ទាំងស្រុងទៅតាមប្លង់របស់ស្ថាបត្យករ Jean Dubus ដោយរក្សាទុកនូវតួរអាគារដែលមានពីមុន រួមមាន អគារការិយាវប្បធម៌ អគារស្ថានអធិការបតី ការិយាល័យកុងស៊ុល និងនិវេសនដ្ឋានជាដើម។

គួរបញ្ជាក់ថា ស្អែកនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងបើកទ្វារទទួលសាធារណជន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ហើយសម្រាប់ការចូលទស្សនា គឺចូលរួមដោយសេរី មិនតម្រូវចំណាយថវិកាឡើយ។ ប៉ុន្តែស្ថានទូត មិនអនុញ្ញាតឱ្យយកកាបូបធំៗចូលនោះទេ ហើយស្នើឱ្យយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម