Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុង១ខ្សែពីខេត្តព្រៃវែងទៅស្រុកកោះសូទិន​សម្រេចការសាងសង់ជាង ១៧ ភាគរយ

បានផុស

នៅ

ផ្លូវបេតុង១ខ្សែដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទមានប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់​ពីផ្លូវ លេខ ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង សម្រេចការសាងសង់បាន ១៧, ១២ % ហើយគ្រោងនឹង​បញ្ចប់​នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវបេតុងនេះស្ថិតក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ជាង ១០ គីឡូម៉ែត្រ ទទឹងប្រវែង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ។

ការដ្ឋាននេះបានចាប់ផ្ដើមកាលពីខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចបាន ១៧, ១២ % ហើយគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយនេះក៏បានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានការ ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ​ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ មានថវិកាសរុប ៦៣,០៦១ លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការ​អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ សម្រាប់កែលម្អផ្លូវជនបទឱ្យទៅជាប្រភេទផ្លូវក្រាលបេតុង (RC) ចំនួន ២៣ខ្សែ ប្រវែងសរុប ១៤៩,៦០ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៦គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

ដោយឡែកសម្រាប់ខេត្តព្រៃវែងនឹងទទួលបានផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ២៦,៦៤ គីឡូម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបាន ១៤,២០% នៃគម្រោងទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ វិនាទី មុន

សេចក្ដីជូនដំណឹងរបស់មន្ទីរផែនការខេត្តសៀមរាប ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ

សុខភាព១ នាទីute មុន

មិនបាច់​ចាយ​ប្រាក់កាសច្រើន​ ទទួលទានតែភេសជ្ជៈ​មួយឲ្យទៀងទាត់ ដូចប្រឆាំង​មហារីក

សេដ្ឋកិច្ច៣ នាទីutes មុន

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ហ្វីលីពីន បន្ថែមទៀត ជំរុញទេសចរណ៍

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបមានការកើនឡើង ប៉ុន្តែ កម្ពុជា ក៏មិនអាចខ្វះវិទ្យុបានដែរ

កម្មកររោងចក្រ
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីការងារ ចុះជួបកម្មកររោងចក្រ ដែលត្រូវ​អគ្គិភ័យ​​​ឆាបឆេះក្នុងខណ្ឌដង្កោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម