ព័ត៌មានជាតិ
ខេត្តកែប មានកោះចំនួន១២ ហើយមានកោះមួយកំពុងអភិវឌ្ឍជាកំពង់ផែទេសចរណ៍
លោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកែប នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ថា នៅក្នុងទឹកដីខេត្តកែប មានកោះចំនួន១២ កំពុងស្ថិតដែនសមត្ថកិច្ចរបស់អាជ្ញាធរ និងមានថ្មប៉ប្រះទឹកចំនួន១។
លោក វ៉ៅ សុខា កាលពីមុនថា មានកោះចំនួន១៣ ប៉ុន្តែដោយសារកោះ១ មិនមានដើមឈើដុះនៅលើនោះ ក៏បានកំណត់កោះនោះថា ជាថ្មប៉ប្រះទឹកវិញ ក្រោយពីបានពិភាក្សាជាមួយគណៈកម្មាធិការលំហសមុទ្រ។
ដោយឡែកទាក់ទងទៅនឹងកោះទន្សាយ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា នៅកោះទន្សាយបានអភិវឌ្ឍជាកំពង់ផែ ដែលបានចាប់ផ្ដើមកសាង កាលពីឆ្នាំ២០២០ ប៉ុន្តែបានពន្យារពេល ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាបច្ចេកទេស។ ទោះជាយ៉ាងណា លោកអះអាងថា ផែននេះនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១នេះ។
បើតាមប្រធានមន្ទីរសាធារណការ ផែនេះមានទំហំ៣៤៧០ m2 ហើយកំពង់ផែនេះ ក្រោយពេលសាងសង់រួច និងអនុញ្ញាតឲ្យនាវាពីរប្រភេទបានចូលចត។ លោកបន្តថា ការអនុញ្ញាតឲ្យតែនាវាចំនួនពីរប្រភេទនេះចូលចត ដោយសារតែកត្តាជម្រៅទឹក ពីព្រោះនៅផែនេះ មានទឹកជម្រៅតតែ៣ ម៉ែត្រទៅដល់៤.៧០ ម៉ែត្រប៉ុណ្ណោះ។ លោកប្រធានមន្ទីរបានពន្យល់ថា នាវាទីមួយអាចដឹកមនុស្ស៣០ ទៅ១០០ នាក់ ។ ចំណែកនាវាទី២ អាចដឹកមនុស្សពីរចាប់ពី១០០ ទៅ៣០០ នាក់ ដែលនាវាពីរប្រភេទនេះ អាចចូលចតបាន។

សូមបញ្ជាក់ថា គម្រោងគម្រោងអភិវឌ្ឍកោះទន្សាយនេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ជាអ្នកដេញថ្លៃគម្រោងនេះ ហើយជាគំរោងអភិវឌ្ឍកំពង់ផែទេសចរណ៍ នេះបើតាមការបញ្ជាក់ពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប ហើយគម្រោងនេះជាផ្នែកមួយ នៃគំរោងតភ្ជាប់តាមសមុទ្រ ដឹកជញ្ជូនអ្នកទេសចរ ដោយនឹងត្រូវភ្ជាប់ទៅនឹងកំពង់ផែទេសចរណ៍ ដែលស្ថិតកំពុងសាងសង់នៅខេត្តកំពត។ បច្ចុប្បន្នការធ្វើដំណើរទៅកោះទន្សាយ គឺប្រើប្រាស់កំពង់ផែឈើ ធ្វើឲ្យពិបាកនៅពេលមានភ្ញៀវទេសចរច្រើន។ ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅកោះទន្សាយនេះ គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ របស់ខេត្តកែប ខណៈមានគម្រោងវិនិយោគមួយចំនួន ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអភិវឌ្ឍន៍នៅលើកោះទន្សាយរួចមកហើយ។
ខេត្តកែប មានឆ្នេរសមុទ្រប្រវែងសរុប២៦,៥០គ.ម ព្រៃកោងកាងចំនួន៣ កន្លែង មានផ្ទៃក្រឡា១.០០៥ហិកតា។ មានស្មៅសមុទ្រ៣០៩៥ហិកតា មានផ្កាថ្ម ៥២,៥ហិកតា និងមានធនធានធម្មជាតិមានត្រីផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះ ក្តាមសេះ ដែលមានរស់ជាតិឆ្ងាញ់ ក្តាមថ្ម និងឧទ្យានជាតិកែបមានទំហំ១.១៥២ហិកតា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ