Connect with us

ព័ត៌មានជាតិ

កម្មវិធីរៀនពីលុយ ២.០ ដំណាក់កាលទី០២ រៀបចំក្នុងខែកញ្ញា ខែតុលា នៅតាមវិទ្យាល័យចំនួន៥

បានផុស

នៅ

រៀនពីលុយ ២.០” ដែលជាដំណាក់កាលទី០២ សម្រាប់ឆ្នាំ២០២៣ ស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា និងខែតុលា ខាងមុខនេះ តាមវិទ្យាល័យរដ្ឋចំនួន០៥ រៀបចំដោយ សភាយុវជន (Youth Assembly)   ដែលទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“រៀនពីលុយ” គឺជាគម្រោងដើម្បីសង្គម ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនជូនដល់សាធារណជន ជាពិសេស យុវជន។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមឡើងដោយយុវជនស្ម័គ្រចិត្តរបស់ សភាយុវជន (Youth Assembly) ក្រោមការដឹកនាំ និងអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្តម ឌី វិជ្ជា ប្រធានសភាយុវជន។

 

ដោយទទួលបានជោគជ័យក្នុងដំណាក់កាលទី០១ នៅឆ្នាំ២០២២ របស់គម្រោង “រៀនពីលុយ” ក្នុងការលើកកម្ពស់ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រងចំណាយ ក៏ដូចជាយល់ដឹងជាមូលដ្ឋាន នៃការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានសមស្រប។

 ដូច្នេះហើយគម្រោងសភាយុវជន (Youth Assembly) បានបន្តនូវបេសកកម្មរបស់ខ្លួន រៀបចំនូវកម្មវិធីចែករំលែកចំណេះដឹងរបស់គម្រោង “រៀនពីលុយ ២.០” ដែលជាដំណាក់កាលទី០២ សម្រាប់ឆ្នាំ២០២៣ ស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនឹងប្រព្រឹត្តទៅក្នុងខែកញ្ញា និងខែតុលា ដល់សិស្សនុសិស្ស ដែលជាយុវជននៅក្នុងយុគវិទ្យាសម័យថ្មី  តាមវិទ្យាល័យរដ្ឋចំនួន០៥ (ជុំទី០១) ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ពញាពន់, វិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស, វិទ្យាល័យព្រែកស្លែង, វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងវិទ្យាល័យស្វាយរៀង។

“រៀនពីលុយ ២.០” នេះផងដែរ ក៏នឹងធ្វើការរំលែកចំណេះដឹងដូចជាការគ្រប់គ្រងចំណាយ ការរៀបចំផែនការហិរញ្ញវត្ថុ ការបង្កើនសុវត្ថិភាពសម្រាប់ការទូទាត់ប្រាក់តាមទូរស័ព្ទដៃ វិធានការពារពីការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត ការអនុវត្តធ្វើលំហាត់ត្រិះរិះពិចារណា ការងារជាក្រុម សំណួរ ចម្លើយ ដែលអាចជួយពង្រឹងជំនាញ ដោះស្រាយបញ្ហា និងជំនាញធ្វើការជាក្រុមរបស់សិស្ស។

គួររំលឹកផងដែរថា “រៀនពីលុយ”  ដំណាក់កាលទី០១ ឆ្នាំ២០២២ គឹបានរៀបចំកម្មវិធីបណ្តុះបណ្តាល រយៈពេល០៦សប្តាហ៍ នៅអាគារ Kampus ដល់សិក្ខាមសរុបចំនួន ២៨នាក់ ដោយគ្រូឧទ្ទេស និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ  ហើយក៏មានការចម្រាញ់ជម្រើសយកសិក្ខាកាមឆ្នើមៗ និងមានពេលវេលាគ្រប់គ្រាន់មួយចំនួន ចូលរួមក្នុងបេសកកម្មរួមជាមួយគម្រោងសភាយុវជន (Youth Assembly) ចុះបណ្តុះបណ្តាលទៅដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗបន្តបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម