ព័ត៌មានជាតិ
ទីប្រឹក្សា ជំនួយការរដ្ឋសភា មិនអាចប្រើសិទ្ធិអំណាចខ្លួន ទៅអនុវត្តក្នុងតំណែង ក្របខណ្ឌមន្ត្រីរាជការឡើយ
សេចក្ដីសម្រេចស្ដីពីគោលការណ៍នៃការតែងតាំងទីប្រឹក្សានិងជំនួយការរដ្ឋសភាបានកំណត់ថា ទីប្រឹក្សានិងជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា មិនអាចប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដើម្បីយកទៅអនុវត្តនៅក្នុងមុខតំណែងនៃក្របខណ្ឌមន្ត្រីរាជការ អគ្គលេខាធិការដ្ឋានរដ្ឋសភាឡើយ។
សេចក្ដីសម្រេចនេះបានកំណត់ឱ្យ រដ្ឋសភា មានទីប្រឹក្សា និងជំនួយការតាមការចាំបាច់។ ទីប្រឹក្សានិងជំនួយការ ត្រូវតែងតាំងដោយ ព្រះរាជក្រឹត្យតាមសេចក្តីស្នើរបស់ប្រធានរដ្ឋសភា ឬត្រូវតែងតាំងដោយសេចក្ដីសម្រេចរបស់ប្រធាន រដ្ឋសភា។
ជាមួយគ្នានេះ ប្រធាននិងអនុប្រធានរដ្ឋសភា មានទីប្រឹក្សានិងជំនួយការតាមការចាំបាច់។ ទីប្រឹក្សានិងជំនួយការ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសេចក្ដីស្នើរបស់ប្រធានរដ្ឋសភា ឬត្រូវតែងតាំងដោយសេចក្តីសម្រេច របស់ប្រធានរដ្ឋសភា។
បើតាមសេចក្ដីសម្រេចស្ដីពីគោលការណ៍នៃការតែងតាំងទីប្រឹក្សានិងជំនួយការរដ្ឋសភា ការតែងតាំងទីប្រឹក្សានិងជំនួយការរដ្ឋសភា ទីប្រឹក្សានិងជំនួយការប្រធានរដ្ឋសភានិងអនុប្រធាន រដ្ឋសភា ត្រូវបំពេញតាមគោលការណ៍ និងលក្ខខណ្ឌដូចជា៖
ទី១ មន្ត្រីនយោបាយ ឬបុគ្គលផ្សេងទៀត ដែលមិនស្ថិតនៅក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល ឬយោធិន អាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋសភា ដោយបាន ទទួលការផ្ដល់ឋានៈស្មើ បន្ថែមលើមុខងារបច្ចុប្បន្ន និងប្រាក់បំណាច់កម្រិតណាមួយបាន ។ ទី២ ការតែងតាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យបំពេញមុខងារជាទីប្រឹក្សាឬជំនួយការ រដ្ឋសភា ទីប្រឹក្សាឬជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា បន្ថែមលើមុខងារបច្ចុប្បន្ន មិនត្រូវ ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តកាតព្វកិច្ចជាមន្ត្រីរាជការ ហើយមិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់ ឡើយ។ ទី៣ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន អាចទទួលការតែងតាំងជាទីប្រឹក្សា ឬជំនួយការនៃរដ្ឋសភា បន្ថែមលើមុខងាបច្ចុប្បន្នបាន ក្នុងលក្ខខណ្ឌដែលមន្ត្រីរាជការសាមីនោះ មិនទទួលបានការផ្ដល់ឋានៈស្មើ និងប្រាក់បំណាច់បន្ថែមកម្រិតណាមួយឡើយ។
ទី៤ មេធាវី ឬអ្នកវិជ្ជាជីវៈសេរី ដែលកំពុងប្រកបវិជ្ជាជីវៈអាចទទួលការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋសភា និងទីប្រឹក្សា ឬជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា ក្នុងលក្ខខណ្ឌ ដែលមិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយឡើយ។ ទី៥ មេធាវី ឬអ្នកវិជ្ជាជីវៈសេរី ដែលមិនប្រកបវិជ្ជាជីវៈអាចទទួលការតែងតាំងជាទីប្រឹក្សានិង ជំនួយការរដ្ឋសភា ទីប្រឹក្សានិងជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា ដោយទទួលបានការ ផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយបាន។ទី៦ បុគ្គលដែលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួល បានគោរមងារឧកញ៉ា អាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋសភា ក្នុងលក្ខខណ្ឌដែល មិនមានការផ្តល់ឋានៈស្មើ និងប្រាក់បំណាច់កម្រិតណាមួយឡើយ។
ផ្អែកតាមសេចក្ដីសម្រេចស្ដីពី គោលការណ៍នៃការតែងតាំងទីប្រឹក្សានិងជំនួយការរដ្ឋសភា មុខតំណែងទីប្រឹក្សានិងជំនួយការរដ្ឋសភា ត្រូវបញ្ចប់នៅពេលចប់នីតិកាលនីមួយៗនៃរដ្ឋសភា។ មុខតំណែងទីប្រឹក្សានិងជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា ត្រូវបញ្ចប់នៅពេលដែល ប្រធាននិងអនុប្រធានរដ្ឋសភា ត្រូវបានបញ្ចប់មុខតំណែង។
ចំពោះប្រាក់បំណាច់របស់ទីប្រឹក្សានិងជំនួយការរដ្ឋសភា ទីប្រឹក្សានិងជំនួយការប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា ដែល មានឋានៈស្មើ ទទួលបានប្រាក់បំណាច់ប្រចាំខែ តាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភា៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់