Connect with us

ព័ត៌មានជាតិ

ការពារព្រៃសហគមន៍ជាង៤ពាន់ហិកតាដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ

បានផុស

នៅ

ប្រជាសហគមន៍ភ្នំជម្រកសត្វស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងនាំគ្នាការពារតំបន់ព្រៃសហគមន៍ជាង ៤ពាន់ហិកតា ដោយការដើរល្បាតដើម្បីបង្អើលជនខិលខូចចូលបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនៅក្នុងតំបន់ព្រៃដែលមានពពួកសត្វចតុបាទ និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា៖ បន្ទាប់ពីអង្គការដៃគូបានដាក់កាំមេរ៉ាសុវត្ថិភាព ពិនិត្យឃើញវត្តមានពពួកសត្វ ខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទទៀត ហើយប្រជាសហគមន៍បានធ្វើសកម្មភាពល្បាតក្នុងមួយសប្តាហ៍ម្តងដើម្បីបង្កើនការការពារ។

លោកបន្តថា៖ សកម្មភាពនេះយើងបានប្រដេញជនខិលខូច ដែលឆ្លៀតឱកាសចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ ដែលជាករណីប្រឈមធ្វើឱ្យបាត់បង់និងប៉ះពាល់ដល់សត្វកំពុងរស់នៅ។

លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងសូមចូលរួមអភិរក្សសត្វព្រៃដោយមិនត្រូវយកជីវិតសត្វមកធ្វើអាជីវកម្មនោះទេ ហើយក្នុងករណីនេះប្រជាសហគមន៍ដឹងមុខសញ្ញាច្បាស់ និងដាក់ពាក្យបណ្តឹង ទៅមន្ត្រីមានសមត្ថកិច្ចឱ្យចាត់ការ  តាមនិតិវិធី។

លោក គាំ សារ៉ាំង មេឃុំសំអាងបានបញ្ជាក់ថា៖កាលពីកិច្ចប្រជុំប្រចាំខែកន្លងមក លោកបានឱ្យក្រុមប្រជាការពារជួយផ្សព្វផ្សាយពីវិធានការការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ព្រោះវាជាសម្បត្តិដែលមាននៅសល់ចុងក្រោយនៅក្នុងភូមិឃុំរបស់យើង។

លោកបន្តថា៖ជាយុទ្ធសាស្ត្ររបស់មន្ទីរសរិស្ថានបើបងប្អូនណាមានប្រើប្រាស់អាវុធកែច្នៃសូមយកមកប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងទទួលបានរង្វន់លើកទឹកចិត្តជូនបងប្អូនដើម្បីយើងរួមគ្នាអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

សូមបញ្ចាក់ថា៖នៅខេត្រស្ទឹងត្រែងអាជ្ញាធរខេត្តសហការជាមួយក្រសួងបរិស្ថាន បានធ្វើពិធីដុតកម្ទេចអាវុធកែច្នៃ និងអន្ទាក់សត្វចំនួនពីរលើករួចមកហើយ ដែលមានជាច្រើពាន់ដើម ក្នុងនោះនៅស្រុកសៀមប៉ាងមួយលើក និងស្រុកសៀមបូកមួយលើក ដើម្បីបង្ហាញពីការរឹតបន្តឹងផ្នែកច្បាប់និងដាស់ស្មារតីប្រជាជលរដ្ឋយើងឱ្យស្រឡាញ់ធនធានធម្មជាតិរបស់ខ្លួន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម