Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមានវិធានការទាញទឹកត្រៀមបង្ការកង្វះខាតនារដូវប្រាំងខាងមុខ

បានផុស

នៅ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមេគង្គ និងទន្លេសាបត្រូវបង្កើនការគ្រប់គ្រងវិធានការទាញទឹកពីទន្លេចូលព្រែក និងអាងទប់ទឹកដើម្បីត្រៀមបង្ការកង្វះខាតទឹកនៅរដូវប្រាំងខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ខណៈក្រសួងប្រកាសឱ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹក​ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០%។

ស្ថានភាពភ្លៀងមិនសូវបានរ៉ាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ខណៈផ្នែកខ្លះនៃតំបន់ភូមិសាស្ត្រខ្ពង់រាប និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន។

ក្រសួងធនធានទឹកបញ្ជាក់ថា នៅក្នុងខែតុលា និងខែវិច្ឆិកាកម្រិត និងរបាយទឹកភ្លៀងបន្តធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ជាមួយនឹងផ្ទៃរងទឹកភ្លៀងប្រមាណ ៣០ ទៅ ៤០ ភាគរយ។

រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ដែលតំបន់ខ្ពង់រាបនឹងបញ្ចប់នៅសប្ដាហ៍ទី ៣ នៃខែតុលា តំបន់វាលទំនាប និងមាត់សមុទ្របញ្ចប់នាសប្ដាហ៍ទី ៤ នាខែតុលា ហើយក្រសួងអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម