ព័ត៌មានជាតិ
តំណាង FBI អាមេរិកសន្យាធ្វើរបាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ទៅរដ្ឋាភិបាលរបស់ខ្លួន
ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយតំណាងភាគីអាមេរិក កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តពង្រឹងកិច្ចសហការរវាងមន្ត្រីអនុវត្តច្បាប់ នៃភាគីអាមេរិកជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ឆ្លុះបញ្ចាំងអំពីចំណងទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាចំពោះអនុសាសន៍អាមេរិកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដែលក្នុងនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគីអាមេរិកយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។

តំណាងភាគីអាមេរិកសន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។
ជាមួយគ្នានោះ ភាគីទាំងពីរ បានបង្ហាញអំពីទស្សនៈឯកភាពគ្នា ដើម្បីបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់លាស់ រួមទាំងការផ្តល់ទិន្នន័យបទល្មើស និងលទ្ធផលបង្ក្រាបអំពើជួញដូរមនុស្ស និងសហការជួយគាំទ្រការលើកកម្ពស់ធនធានមនុស្ស ដោយភាគីអាមេរិកបានរៀបចំកញ្ចប់ថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាលលើមុខជំនាញស៊ើបអង្កេត និងការប្រឆាំងអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ថា សមាសភាពតំណាងភាគីអាមរិចរួមមាន ទី១- លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា ទី២- លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា ទី៣- លោក Weldon Montgomery មន្ត្រីផ្នែកនយោបាយទទួលបន្ទុករៀបចំរបាយការណ៍ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា ទី៤- លោក ប៊ុត ប៊ុណ្ណារ័ត្ន មន្ត្រីបកប្រែភាសា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់