ព័ត៌មានជាតិ
ទូតថៃ សរសើរនគរបាលកម្ពុជា ដែលបានជួយចាប់ជនល្មើស តាមសំណើរបស់ភាគីថៃ
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអរគុណ និងកោតសរសើរដល់នគរបាលជាតិកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អក្នុងការជួយចាប់ជនល្មើស តាមសំណើរបស់អាជ្ញាធរ និងសមត្ថកិច្ចថៃ។ ឯកអគ្គរាជទូតថៃ កោតសរសើរនគរបាលកម្ពុជាបែបនេះ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា។

ជំនួសមុខឱ្យនគរបាលភូមិន្ទថៃ លោក ឈើតគៀត អាត់ថាក័រ បានលើកឡើងពីការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងនគរបាលភូមិន្ទថៃ និងនគរបាលជាតិកម្ពុជា លើការងាររក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។ នៅចំពោះមុខលោកនាយឧត្តមសេនីយ៍ ស ថេត លោកឯកអគ្គរាជទូតថៃ ក៏បានថ្លែងការកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់នគរបាលជាតិកម្ពុជា ក្នុងការតាមចាប់មុខសញ្ញាតាមសំណើរបស់ភាគីថៃ ក៏ដូចជាការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការចាប់ជនល្មើស ដែលលួចឆ្លងដែនសម្ងំលាក់ខ្លួនក្នុងប្រទេសទាំងពីរ។

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញការរីករាយស្វាគមន៍សម្រាប់ការផ្តល់កិច្ចសហការ និងឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀត។ ប៉ុន្តែ តាមរយៈឯកអគ្គរាជទូតថៃរូបនេះ នាយឧត្តមសេនីយ៍ ស ថេត បានស្នើភាគីថៃត្រូវមានព័ត៌មានឱ្យបានច្បាស់លាស់រាល់សំណូមពរពាក់ព័ន្ធនឹងបទល្មើស ជាពិសេសឯកសារផ្លូវច្បាប់ រួមមាន ភស្តុតាង និងដីការបស់តុលាការនៃប្រទេសនីមួយៗ ដែលបម្រើឱ្យកិច្ចប្រតិបត្តិការស្វែងរក និងតាមចាប់ខ្លួនឧក្រិដ្ឋជន។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពផ្តល់កិច្ចសហការក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនភាគីថៃសម្រាប់ព្រឹត្តិការណ៍នានា ផ្អែកតាមសំណូមពរជាក់ស្តែងផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ