ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា-អាស៊ែបៃហ្សង់ គ្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី នាឆ្នាំក្រោយ
កម្ពុជា-អាស៊ែបៃហ្សង់ គ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជាលើកទី៤ នៅរាជធានីភ្នំពេញ នាដើមឆ្នាំ២០២៤។ គម្រោងនៃការរៀបចំកិច្ចពិគ្រោះនេះ ត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា។
នៅក្នុងឱកាសជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោកឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ សម្ព័ន្ធភាពរវាងទីក្រុង ការដោះមីន កិច្ចការអាស៊ាន និងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ ជាដើម។ ភាគីទាំងពីរ ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ លើកទី៤ នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៤។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងអាហ្សែបៃហ្សង់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងនយោបាយ និងអន្តរសភាយ៉ាងជិតស្និទ្ធ និងយ៉ាងសកម្ម នាពេលបច្ចុប្បន្ននេះ។ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវការជូនពររបស់លោកប្រធានាធិបតីអាស៊ែបៃហ្សង់ជូនចំពោះប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទររបស់រដ្ឋាភិបាលអាស៊ែបៃហ្សង់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបោះឆ្នោតសកល អាណត្តិទី៧នេះ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់