ព័ត៌មានជាតិ
៧ចំណុចរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើសេចក្តីណែនាំមួយ មានចំនួន៧ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលប្រព្រឹត្តនាថ្ងៃទី១១-១២-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរួមចំណែកក្នុងការថែរក្សានូវសុខភាពសាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។
បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន វិធានការ៧ចំណុចនោះរួមមាន ទី១, យកចិត្តទុកដាក់ក្តាប់ និងប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានា ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាព និងបង្ក្រាបបានទាន់ពេលវេលា។
ទី២, ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយល្អប្រសើរ។
ទី៣, យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងលំហូរចរាចរណ៍ ដោយត្រូវបង្កើនការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយការកកស្ទះ ក៏ដូចជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព។ ទន្ទឹមគ្នានេះ ត្រូវពង្រឹងកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីស្ថានភាពចរាចរណ៍ និងវិធានការនានា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
ទី៤, ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសភ្លើងទៀន ធូប ពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ ព្រមទាំងហាមឃាត់ដាច់ខាតការដុតផាវ ដុតកាំជ្រួចដែលអាចបង្កឱ្យមានអគ្គិភ័យ ឬបង្កសម្លេងផ្ទុះ សម្លេងរំខានផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការត្រៀមលក្ខណៈចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យដែលអាចមានកើតឡើងជាយថាហេតុ។
ទី៥, បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធានសុខាភិបាល នៅតាមគោលដៅដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីបង្ការ ទប់ស្កាត់ និងសង្គ្រោះបានទាន់ពេលវេលា។
ទី៦, ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងបង្កើនការល្បាត យាមកាមនៅតាមភូមិឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដើម្បីការពារផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលចាកចេញពីលំនៅឋាន ទៅសួរសុខទុក្ខសាច់ញាតិបងប្អូន ឬធ្វើដំណើរកំសាន្តសប្បាយទៅតាមតំបន់រមណីយ-ដ្ឋាននានា។
និងទី៧, ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្លាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ប្រជាជនចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំណត់៕
ដោយ ៖ កោះកែវ
សូមចុចអាន ៖ កម្ពុជាទទួលបានចំណូលប៉ុន្មានពីធនាគារប្រេង?
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់