ព័ត៌មានជាតិ
ពលរដ្ឋខ្មែរជិត ២ម៉ឺននាក់បន្ថែមទៀត នឹងទទួលបានការងារធ្វើនៅក្រៅប្រទេស
ពលករខ្មែរ ប្រមាណជិត២ម៉ឺននាក់បន្ថែមទៀត នឹងទទួលបានការងារធ្វើនៅតាមបណ្តាប្រទេសមួយចំនួន ដែលនឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

តាមការប៉ាន់ស្មាន ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជា គ្រោងនឹងបញ្ជួនពលករទៅធ្វើការនៅបរទេស ចំនួនប្រមាណ ១៩ ០០០នាក់។ នេះជាការបញ្ជាក់របស់លោក កក្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ កញ្ញានេះ។
លោកបានបន្តថា ពលករទាំងនោះនឹងបញ្ជួនទៅធ្វើការនៅ៣ប្រទេសរួមមានប្រទេសថៃ សាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន ដែលនឹងជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
លោក កត្តា អ៊ន បានបន្តថា គិតត្រឹមខែ សីហា ឆ្នាំ២០២៣នេះ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន ១៣៤២៩៦៣នាក់ ស្រី ៥៤៦៩៨១នាក់ ក្នុងនោះប្រទេសថៃចំនួន១២៤៨២៤៥នាក់ ស្រី៥០២២៥០នាក់ ប្រទេសម៉ាឡេស៊ីចំនួន ២២៥៧២នាក់២១៦៥៤នាក់ប្រទេសអារ៉ាប៊ីសាអូឌីតមាន២៩នាក់ ប្រទេសជប៉ុន មាន២០៨១២នាក់ស្រី៩៦៧៦នាក់ ប្រទេសិង្ហបុរីមាន៨៦៤នាក់ ស្ត្រីទាំងអស់ កូរ៉េខាងត្បូងមាន ៥០២២៥នាក់និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងមាន២១៦នាក់ ស្រីទាំងអស់។
លោកបានបន្តថា ក្នុងចំណោមពលករជាង១លាន៣សែននាក់ ក្នុងនឡទៅធ្វើការផ្នែកកសិកម្មមានចំនួន២៦២៤១៨នាក់ផ្នែកឧស្សាហកម្មចំនួន៥៦៥៨១០នាក់ផ្នែកសំណង់ចំនួន៣៧៨៦២១នាក់ ផ្នែកការងារផ្ទះចំនួន១៦៧០៩នាក់ និងការងារផ្សេងៗចំនួន១១៩៤០៥នាក់ដោយពួកគេផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជាវិញមានចំនួន២៩១៨៨៧៤១៩៩ដុល្លារ។
បើតាមលោក កក្តា អ៊ន ពលករទៅធ្វើការនៅប្រទេសថៃជាមធ្យមទទួលបានប្រាក់ខែ៤០០ដុល្លារក្នុង១ខែ ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ខែ៣៤០ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបានប្រាក់ខែ៤០០ដុល្លារ ប្រទេសជប៉ុន ទទួលបានប្រាក់ខែ១៤០០ដុល្លារ ប្រទេសសិង្ហបុរីទទួលបានប្រាក់ខែ៥០០ដុល្លារកូរ៉េខាងត្បូងទទួលបានប្រាក់ខែ១៥០០ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងទទួលបានប្រាក់ខែ៥៩១ដុល្លារ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ