Connect with us

ព័ត៌មានជាតិ

លោក សុះ ម៉ាច៖ អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់

បានផុស

នៅ

លោក សុះ ម៉ាច កូនធម៌របស់លោក យាយ ខាវ ថងញ៉ុត ភរិយាអធិរាជស៊ីន ស៊ីសាមុត បា នបញ្ជាក់ឲ្យដឹង​នៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣ នេះថា អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់ ខណ:នេះក្រុមគ្រួសារបងប្អូនកូនក្មួយគាត់បានរៀបចំឯកសារតាមប្រព័ន្ធច្បាប់ដើម្បីតបតវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក សុះ ម៉ាច បានបង្ហោះភ្ជាប់រូបភាពមួយសន្លឹកនៅព្រឹកនេះថា «ភាពអត់ធ្មត់​របស់ពួកយើង​មានកម្រិត​ពួកយើងមានក្រមសីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ។ឥឡូវនេះក្រុមគ្រួសារបងប្អូន​កូនក្មួយរៀបចំឯកសារ​តាមប្រព័ន្ធច្បាប់ ដើម្បីតបតវិញហើយក្រោយពីពិភាក្សាគ្នាច្រើនលើកច្រើនសារមកនេះ»។

លោក សុះ ម៉ាច បានបន្ថែមថាដូច្នេះថា អ្នកដែលពាក់ព័ន្ធ និងអ្នកដែលជេរប្រមាថ លោកម្តាយដែលជាឧត្តមភរិ យារបស់អធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមនិងមុខច្បាប់មិនខាន។ កម្មនរណាសាងអ្នកនោះនឹងទទួលហើយ។ ការជឿងប់ងល់ខ្វះការពិចារណាជាបញ្ហាមួយធ្វើឱ្យសង្គមអន់ថយ ព្រោះគ្មានបានផ្តល់ប្រយោជន៍បន្តិចសោះ ចូរកុំខ្វល់រឿងបុគ្គលពេកអី។

មហាជនជាច្រើនបានលើកឡើងថា នេះជាពេលវេលាល្អ ដែលការពិតត្រូវតែលាតត្រដាងដល់មហាជនអ្នកគាំទ្រ ខណ:វាំងននខ្មៅមិនទាន់ត្រូវបានបើកទម្លាយការពិតអូសបន្លាយអស់រយ:ពេលច្រើនខែមកហើយ។

សូមបញ្ជាក់ដែរថា តារាចម្រៀងលោក សុះ ម៉ាច កាលពីថ្មីៗក៏ចេញមកបញ្ជាក់ថាលោកនឹងបន្តការស្វែងរកការពិត និងយុត្តិធម៌ជូនក្រុមគ្រួសារលោកយាយខាវ ថងញ៉ុតក៏ដូច ជាវិញ្ញាណក្ខន្ធអធិរាជស៊ីន ស៊ីសាមុត ដែលនិងត្រូវបង្ហាញ​ក្នុងពេលឆាប់ៗខាងមុខ។

ការអះអាងរបស់លោក សុះ ម៉ាច នេះបន្ទាប់ពីលោកបានទម្លាយរឿងរ៉ាវមួយចំនួនពាក់ព័ន្ធលោក បឺត សំ រេច ដែលអះអាងថា ខ្លួនជាកូនលោកតា ស៊ីន ស៊ីសាមុត ខណ:លោក សុះ ម៉ាច បានបញ្ជាក់នាពេលថ្មីៗថា លោក បឺត សំរេច គឺមិនមែនជាកូនរបស់អធិរាជ ស៊ីន ស៊ីសាមុត ឡើយ។ ម្យ៉ាងទៀតរឿងដែលហួសចិត្តគឺ លោក បឺត សំរេច ថែម​ទាំង​កុហក់លោកថា កូនស្រីលោកតា ស៊ីន ស៊ីសាមុត បានតេទូរស័ព្ទទារលុយចំនួន២ម៉ឺនដុល្លារ ជាថ្នូរធ្វើតេស DNAទៀតផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម