Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង៣០នាក់ អះអាងថា ចាញ់បោកសាលាបង្រៀនបើកបរមួយ​ខាតអស់ប្រាក់ជាច្រើន

បានផុស

នៅ

ទីស្នាក់ការបង្រៀនបើកបរដៃចំណាប់សាខាប្រចាំខេត្តរតនគិរី រងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួននៅ​ក្នុងខេត្តថា ពួកគាត់បានចាញ់បោកអស់លុយជាច្រើនរយដុល្លារក្នុងម្នាក់ៗ ដោយសាលាបង្រៀន​បើកបរតម្រូវ​ឲ្យបង់លុយជាមុន និងចេញប័ណ្ណបើកបរឲ្យពួកគាត់តាមក្រោយ នៅពេលរៀនចប់ ប៉ុន្តែជាលទ្ធផលពីរនាក់ប្តីប្រពន្ធ ជាម្ចាស់សាលាបើកបរ បាននាំគ្នា​រត់គេចខ្លួនបាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គា កេតុលា ជាជនរងគ្រោះក្នុងចំណោមមនុស្សជាង៣០នាក់ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា លោកទៅសាលាបង្រៀនបើកបរដៃចំណាប់ដែលមានទីស្នាក់ការនៅកណ្តាលក្រុងបានលុង មុននិងចូលរៀនបើកបរតម្រូវឲ្យបង់លុយមុនចំនួន២២០ដុល្លារ មានក្រដាសវិក័យប័ត្រត្រឹមត្រូវ។

លោក គា កេតុលា បានបញ្ជាក់ថា បញ្ហានេះ មិនមែនកើតឡើងតែរូបលោកម្នាក់នោះទេ មានពលរដ្ឋជាច្រើននាក់ទៀត ដោយក្នុងម្នាក់ៗអស់លុយដូចគ្នា។ អ្នករងគ្រោះរូបនេះ បានបន្តថា «ឥឡូវខ្ញុំ កំពុងតែរៀបចំប្រមូលស្នាមមេដៃ​ជនរងគ្រោះទាំងនោះ ដាក់ពាក្យបណ្តឹងទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។

ទាក់ទិនបញ្ហាខាងលើនេះ កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីសាលាបង្រៀនបើកបរដៃចំណាប់បានទេ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ដោយឡែកលោក ឃឹម រមន្នី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ប្រាប់កម្ពុជាថ្មី តាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកមិនទាន់បានទទួលព័ត៌មាននៅឡើយ ដោយលោកអះអាងថា នឹងបន្តយកចិត្តទុកដាក់លើបញ្ហានេះ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម៥៩ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម