ព័ត៌មានជាតិ
បន្សុទ្ធពូជស្រូវបុរាណនាងអុក នាងអំ និងដំណើបខ្មៅ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទាញយកទីផ្សារសម្រាប់កសិករខ្មែរ
ក្រុមហ៊ុនអេមរុរ៉ាយស៍ បានរៀបចំកម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ជាមួយកសិករនៅខេត្តព្រះវិហារ។

ជាជំហានដំបូងនៃការចាប់ផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍរបស់អេមរុរ៉ាយស៍ ពោលគឺ “កម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ” ដែលរួមមានពូជស្រូវនាងអុក នាងអំ និងដំណើបខ្មៅ ជាពូជស្រូវបុរាណខ្មែរ និងមានភាពធន់ទៅនឹងអាកាសធាតុ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយជូនដល់សហគមន៍រមទមសាមគ្គី ដែលមានទីតាំងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ក្រោមវត្តមានរបស់លោក ឈៀង ប៊ុនទត មន្រ្តីជំនាញលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវ។
តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះ ក្រុមការងារអេមរុរ៉ាយស៍ បានកំណត់តំបន់បន្សុទ្ធពូជនាងអុកជាមួយកសិករស្ម័គ្រចិត្តចូលរួម ចំនួន៣ភូមិ គឺភូមិស្វាយដំណាក់ចាស់ ភូមិស្វាយដំណាក់ថ្មី និងភូមិបង្កើនផល ដែលកំណត់យកផ្ទៃដីចំនួនពី១០ទៅ១៥ហិកតា។ ចំពោះពូជនាងអំ ក្រុមហ៊ុន បានកំណត់តំបន់បន្សុទ្ធ នៅភូមិត្រពាំងទន្ទឹម ភូមិទួលរវៀង ភូមិអូរទ្រលោក លើផ្ទៃដីរបស់កសិករចំនួន១៥ហិកតា។

ជាមួយគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បានបន្តលើកទឹកចិត្តប្រធានសហគមន៍ឱ្យចូលរួមផ្សព្វផ្សាយពីកម្មវិធីបន្សុទ្ធពូជនេះ និងបន្តប្រមូលកសិករស្ម័គ្រចិត្តចុះឈ្មោះចូលរួមបន្ថែម ដើម្បីសម្រេចឱ្យបានតាមគោលដៅ ដែលគ្រោងទុកក្នុងឆ្នាំ២០២៣ គឺការបន្សុទ្ធពូជនាងអំ លើស្រែកសិករឱ្យបានចំនួន៥០តោន ពូជស្រូវនាងអុក លើស្រែកសិករឱ្យបានចំនួន១០តោន និងពូជស្រូវ ដំណើបខ្មៅ លើស្រែកសិករឱ្យបានចំនួន១០តោន។ មិនតែប៉ុណ្ណោះ ក្រោយពីទទួលបានផលពីការបន្សុទ្ធគ្រាប់ពូជទាំង៣ប្រភេទនេះ អេមរុរ៉ាយស៍ នឹងយកទៅដាំដុះលើស្រែបង្ហាញ ដែលជាកូនស្រែស៊ីម៉ង់នៅឯរោងចក្រអេមរុរ៉ាយស៍ខេត្តកំពង់ធំផងដែរ។

សូមបញ្ជាក់ថា កម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវរបស់អេមរុរ៉ាយស៍នេះ នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៣ ជាការសាកល្បង រួចនឹងបន្តទៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីសម្រេចឱ្យបាននូវពូជស្រូវដែលមានប្រភព និងគុណភាពច្បាស់លាស់ និងជាពិសេស អេមរុរ៉ាយស៍ប្តេជ្ញាចូលរួមចំណែកនូវការនាំយកនូវពូជបុរាណនេះឡើងមកវិញ ដើម្បីរក្សានូវកេរ្តិ៍ឈ្មោះ និងទាញយកទីផ្សារសម្រាប់ពូជទាំងនេះដល់កសិករខ្មែរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ