Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ទេសចរណ៍ អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ​ម្ហូបអាហារខ្មែរ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​គ្រប់​ភាគី​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ​ដែល​មាន​គ្រឿងផ្សំ​ភាគច្រើន​ជា​ឱសថ​ពី​ធម្មជាតិ​មាន​មុខងារ​ជំនួយ​ដល់​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​វិស័យ​សំណង់​វិស្វកម្ម និង​ពិព័រណ៍​វិស័យ​ម្ហូបអាហារ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ខ្នាត​អន្តរជាតិ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ កញ្ញា លោក គួច បញ្ញា​សា រដ្ឋលេខាធិការ នៃ​ក្រសួងទេសចរណ៍ បាន​ស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ និង​លក្ខណៈ​ពិសេស នៃ​ម្ហូប​ខ្មែរ​ដែល​មាន​គ្រឿងផ្សំ​ភាគច្រើន​ជា​ឱសថ​ពី​ធម្មជាតិ​មាន​មុខងារ​ជា​ជំនួយ​ដល់​សុខភាព​ស្រប​តាម​យុទ្ធនាការ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ម្ហូប​អាហារ។

លោក​រដ្ឋលេខាធិការ បាន​បន្ត​ថា សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​បេសកកម្ម​កសាង​បរិស្ថាន​មាន​លក្ខណៈ​អំណោយផល​ដល់​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​រស់រវើក​ការ​ប្រកួតប្រជែង​ចីរភាព និង​បរិយាបន្ន​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​កិត្យានុភាព និង​ភាពធន់ នៃ​កម្ពុជា តាមរយៈ​ការ​ប្រែ​ក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សកល​ឈានមុខ​មួយ​ប្រកបដោយ​ភាព​សម្បូរ​បែប​ពោរពេញ​ដោយ​កាលានុវត្ត​ភាព និង​ភាព​កក់ក្ដៅ។

លោក​បាន​បន្ត​ទៀត​ថា ដើម្បី​សម្រេច​បេសកកម្ម និង​ចក្ខុវិស័យ​ខាងលើនេះ ក្រសួង​បាន​ដាក់​ចេញ​អនុវត្ត​នូវ​ការ​បង្កើន ៥ អភិវឌ្ឍន៍ ៣ ដែល​ជា​ចំណុច​យុទ្ធសាស្ត្រ​ស្នួល ក្នុង​នោះ​បង្កើន ៥ រួមមាន ៖ បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​កិត្តិនាម​កម្ពុជា, បង្កើន​ប្រសិទ្ធភាព នៃ​ការ​ផ្សព្វផ្សាយ​ភាព​ទាក់ទាញ នៃ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​សំខាន់ៗ ,បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង និង​សម្របសម្រួល​កិច្ចការ​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរ រួម​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់, បង្កើន​ប្រសិទ្ធភាព នៃ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍, និង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​គោលដៅ​ទាក់ទាញ​ទេសចរ​ប្រកប​ដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់។

លោក​បាន​បន្ថែម​ថា ចំណែក​អភិវឌ្ឍន៍ ៣ រួមមាន ៖ អភិវឌ្ឍន៍​រចនាសម្ព័ន្ធ​ស្ថាប័ន ,អភិវឌ្ឍន៍​បរិវត្តកម្ម​ឌីជីថល ,និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម