Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីរដ្ឋបាលជលផល និងអង្គការ UNIDO​ បានផ្ដើមដឹកនាំអ្នកសារព័ត៌មានមកពី១៨ស្ថាប័ន ចុះធ្វើទស្សនកិច្ចសិក្សានៅតាមសហគ្រាសជលផលមួយចំនួនក្រោយប្រមូល ផល ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន CAP Fish។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទៅតាមសហគ្រាសមួយចំនួនស្ថិតក្នុងរាជធានី-ខេត្តចំនួន៤ ពោលគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាបដែលដឹកនាំដោយលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងកសិកម្ម តំណាងរដ្ឋបាលជលផល និងអ្នកជំនាញរបស់អង្គការ UNIDO។

ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងផ្អែកលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផល​ខ្នាត​តូច​ និងមធ្យម ក្រោមគម្រោង CAP Fish ដែលបានគាំទ្រដល់សហគ្រាសជលផលចំនួន២៨ ក្នុងការ​ធ្វើ​ទំនើបកម្មប្រតិ​បត្តិ​ការអាជីវកម្ម បង្កើតផលជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ។

ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មាន មុនចេញដំណើរនៅថ្ងៃទី១៧ ខែកញ្ញានេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងថា គោលបំណងនៃដំណើរទស្សននេះ ដើម្បីផ្តល់ឱកាសដល់បណ្តាញ សារព័ត៌មានអាចសិក្សាស្វែងយល់កាន់តែច្បាស់នូវការអភិវឌ្ឍអាជីវកម្ម ការអនុវត្តសុវត្ថិ​ភាព​ម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន។ បន្ថែមលើនេះ នឹងចូលរួមផ្សព្វផ្សាយអំពីភាពជោគជ័យនៃការអនុវត្តគម្រោងរបស់រដ្ឋបាលជលផល និង​អង្គការ ​UNIDO បង្ហាញអំពីការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់សុវត្ថិភាព​ម្ហូប​អាហារ។

ឆ្លៀតឱកាសនោះដែរ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានស្នើដល់អ្នកសារព័ត៌មានដែលបានចូលរួមទស្សនកិច្ចសិក្សានេះ ជួយជំរុញដល់ការផ្សព្វផ្សាយអំពីសហគ្រាសជលផលឱ្យកាន់តែទូលំទូលាយ ពិសេសការជំរុញផលិតផលជលផលដែលមានគុណភាព ហើយមានតម្លៃសមរម្យទាំងនេះដល់ប្រជាពលរដ្ឋទូទៅអាចទទួលប្រើប្រាស់បាន ដើម្បីធានាដល់សុវត្ថិភាពចំណីអាហារ សុខភាពសាធារណៈ ព្រមទាំងការបង្កើនទីផ្សារផលិតផលជលផលថែមទៀត។

គួរជម្រាបថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAP Fish) គឺជាកម្មវិធីជលផលទទួលបានការឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប ដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ CAP Fish ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលជលផល។ លើសពីនេះ កម្មវិធីនេះ ក៏បានជួយគាំទ្រវិស័យឯកជនក្នុងការអភិវឌ្ឍកែច្នៃផលជលផល តាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកាវិនិយោគ និងបង្កើតយន្តការគាំទ្រដល់ធុរកិច្ច សំដៅធានាបាននិរន្តរភាពសម្រាប់វិស័យនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម