Connect with us

ព័ត៌មានជាតិ

ស្រុកបន្ទាយមាស ស្រូវ​លក់បាន​តម្លៃ​ចាប់ពី ១២០០ រៀលទៅ ខណៈ​មួយ​ឆ្នាំ​ធ្វើ​បាន​ ២ ទៅ ៤ ដង

បានផុស

នៅ

លោក នូរ ច័ន្ចដា ​អអភិបាលស្រុកបន្ទាយមាសបានប្រាប់ឲ្យដឹងថា កសិផលធម្មជាតិនៅ​ក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស​​​ទទួលអំណោយផលល្អ ខណៈ​ប្រជាកសិករបង្ក​បង្កើនផលដំណាំស្រូវរដូវប្រាំងនិងរដូវវស្សា មានប្រព័ន្ធធារាសាស្ត្រស្រោចស្របបានទូទាំង ១៥ ឃុំក្នុងស្រុកបន្ទាយមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​សារ​មាន​ប្រព័ន្ធ​ស្រោបស្រប ក្នុងមួយឆ្នាំកសិករ​អាច​សាបព្រោះធ្វើស្រូវបានមួយឆ្នាំ ២ ដងទៅ ៤ ដងនៅតាមតំបន់។ សម្រាប់ឆ្នាំ២០២៣ ​ផ្ទៃដីកសិកបង្កបង្កើនផលស្រូវបានប្រមាណជាង ៣ ម៉ឺនហិកតាលើសពីផែនការឯតម្លៃវិញបានខ្ពស់ជាងឆ្នាំមុន។

​អាជ្ញាធរនិងមន្ត្រីជំនាញបានប្រាប់ឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ក្នុងស្រុក​បន្ទាយមាស​មិនថារដូវប្រាំងឬរដូវវស្សាទទួលបាន​ទិន្នផលល្អ ដំណាំដែលប្រជាកសិករប្រមូលផលបាន ៤,២ តោនក្នុងមួយហិកតាហើយលក់បាន​ក្នុងតម្លៃ​ចាប់ពី ១២០០ រៀលទៅ ១៥០០ រៀលក្នុងមួយគីឡូក្រាមដែលបានបង្កបង្កើនផលក្នុងមួយឆ្នាំបានទៅចន្លោះ ២ ដងទៅ ៤ ដងឯណោះ។

​លោក គីម វ៉ាន់នី ប្រធានការិយាល័យកសិកម្ម ស្រុកបន្ទាយមាសបានប្រាប់ឲ្យដឹងថា នៅក្នុងចំណោមក្រុងស្រុកទាំង ៩ ទូទាំងខេត្តកំពតគឺមានតែស្រុកបន្ទាយមាសមួយអាចធ្វើដំណាំស្រូវបានច្រើនជាងគេ។ លោកប្រធានការិយាល័យកសិកម្មស្រុកបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាសតែងតែធ្វើស្រូវអ៊ីអ៊ែមួយឆ្នាំ ២ ដង ទៅ ៤ ដង ហើយ​ទីផ្សារ​ស្រូវ​មាន​ឈ្មួញ​ចុះ​មកទិញដល់ស្រែ។ តម្លៃស្រូវឆ្នាំនេះបានឡើងខ្ពស់ខណៈកសិកដែលមានទិន្នផលស្រូវខ្ពស់ល្អ។

ទោះជាយ៉ាងណាអាជ្ញាធរនិង មន្ត្រីជំនាញ បានខិតខំជួយជំរុញឱ្យពលរដ្ឋ និងប្រជាកសិករដាំដំណាំបន្លែរួមផ្សំឱ្យបានល្អ និងចិញ្ចឹមសត្វដើម្បីរកចំណូលប្រាក់បន្ថែមទៀត។

អាជ្ញាធរនិង មន្ត្រីជំនាញស្នើដល់ប្រជាពលរដ្ឋជា កសិករដែលដាំដុះ សូមកុំប្រើជីឬថ្នាំ ដើម្បីជំរុញឱ្យស្រូវឆាប់ទុំ អាជ្ញាធរក៏បានស្នើឱ្យកសិករបន្តដាំដុះបន្លែផ្លែឈើឆាប់ប្រមូលផលផ្តេសផ្តេាសនោះសូមប្រើប្រាស់ជីធម្មជាតិចៀសវាងការសួនាំពីមន្ត្រីជំនាញកសិកម្មបើសិនប្រើជីគីមីជ្រុលហួសហេតុ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាពនិងតំម្លៃសុខភាពអ្នកបរិភោគទៀតផង។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម