ព័ត៌មានជាតិ
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន កម្ពុជា បាននាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ លោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលជួបអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះ មុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោមគម្រោង CAPFish នៅរាជធានីខេត្តចំនួន៤ គឺ រាជធានីភ្នំពេញ កណ្ដាល កំពង់ធំ សៀមរាប។

លោកស្រី អ៉ឹម រចនា បានគូសបញ្ជាក់ថា “ យើងបាននាំចេញជាលើកដំបូង នូវវារីរស់ បង្កងកណ្ដូប ទៅកាន់ទីផ្សារប្រទេសចិន ហើយការនាំចេញនេះ បានធ្វើឡើង កាលម្សិលមិញ ក្នុងបរិមាណ៤៥គីឡូក្រាម”។
បើតាមការអះអាង របស់លោកស្រី អ៉ឹម រចនា ការនាំចេញបង្កងកណ្ដូបនេះ គឺបាននាំចេញពីកម្ពុជា កាលពីថ្ងៃម្សិលមិញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈ បង្កងកណ្តូប ដែលបាននាំចេញនេះ បានទៅដល់ប្រទេសចិនហើយ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា ជើងដំបូង ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។

ជាការកត់សម្គាល់ កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលទាំងនោះរួមមាន កំពឹសទឹកសាប ត្រីប្រាធំ ត្រីប្រាខ្ចៅ ខ្យងទឹកសាបពីរប្រភេទ អន្ទង់ទឹកសាប បង្កងកណ្តូបពីរប្រភេទ បង្គាខ្លឹង បង្គាស និងបង្គាប៉ារ៉ា៕
ដោយ៖ ធឿន វ៉ាន់សុង





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ