ព័ត៌មានជាតិ
នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រគល់ឲ្យមេព្រៃថែរក្សាបន្ត
សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងលោតឆ័ត្របម្រុងយកចែកចាយក្នុងក្រុងសៀមរាប។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-02_06-26-38-1024x768.jpg)
ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅរសៀលម៉ោង ២ ថ្ងៃទី០២ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/2222.jpg)
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងលោក វរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកបានដាក់កម្លាំងស្រាវជ្រាវ រហូតឈានដល់រថយន្តដឹកឈើមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1107 ដឹកឈើប្រភេទលេខ២ ដោយបានដឹកជញ្ជូនពី ខេត្តព្រះវិហារមក។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-02_06-26-43-1024x768.jpg)
លោកបន្តថា បន្ទាប់ពីឃាត់រថយន្តនោះបាន ខាងលោកក៏បានអូសយកមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើជាអ្នកថែរក្សាបន្ត។លោកបន្ថែមថា ឈើទាំងនោះអាចមានចំនួនប្រមាណជាជិត៣ម៉ែត្រគូប។
នៅរសៀលថ្ងៃដដែល ជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅមិនទាន់បញ្ជាក់ថា ឈើទាំងនោះមានចំនួនប៉ុន្មាននៅឡើយទេ ដោយសារកំពុងវាស់វែងសិន៕
ដោយ ៖ កុសល
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-02_06-26-41-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច