Connect with us

ព័ត៌មានជាតិ

ព្រឹកនេះត្រីភាគីបន្តបើកកិច្ចប្រជុំលើកទី៥ដើម្បីកំណត់តួលេខចុងក្រោយប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី៥នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីកំណត់តួលេខចុងក្រោយប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨កញ្ញាខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី៥ហើយ ខណៈលើកទី១ត្រីភាគីបានរៀបចំប្រជុំនៅថ្ងៃទី១៦សីហា លើកទី២នៅថ្ងៃទី២៨សីហា លើកទី៣ នៅថ្ងៃទី៤កញ្ញា និងលើកទី៤នៅថ្ងៃទី១១កញ្ញាឆ្នាំ២០២៣ ក្នុងនោះភាគីនីមួយៗបានឈានដល់ការដាក់តួលេខរៀងៗខ្លួនដោយភាគីនិយោជកដាក់ចំនួន១ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន២០០ដុល្លារក្នុងមួយខែ ខណៈភាគីសហជីពដាក់១៥​ដុល្លារ។ ចំណែកភាគីរាជរដ្ឋាភិបាលនៅមិនទាន់ដាក់តួលេខនៅឡើយទេ។

កិច្ចប្រជុំលើកទី៥នេះគេរំពឹងថា ភាគីសហជីព និងភាគនិយោជក នឹងដាក់តួលេខចុងក្រោយ និងសំណូមពរមួយចំនួនដាក់ជូនរដ្ឋាភិបាលពិចារណា និងដោះស្រាយ។ ចំណែករាជរដ្ឋាភិបាលនឹងដាក់តួលេខមួយផងដែរដើម្បីឱ្យភាគីទាំងពីរពិនិត្យ និងពិចារណាដើម្បីធ្វើយ៉ាងណាស្វែងរកតួលេខរួមគ្នាមួយសម្រាប់ប្រកាសនៅថ្ងៃទី២៨កញ្ញាខាងមុខមុនកាលកំណត់ដែលតាមផែនការគ្រោងនឹងប្រកាសនៅថ្ងៃទី០២តុលាឆ្នាំ២០២៣។

ដើម្បីឆ្លើយតបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើយ៉ាងណាសម្របសម្រួលជាមួយភាគីនិយោជក និងភាគីសហជីពប្រកាសប្រាក់ឈ្នួលឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌទើបភាគីមួយៗបានខិតខំបញ្ចប់ការចចារប្រាក់ឈ្នួលឱ្យបាន​លឿនមុនកាលកំណត់ដោយបានឯកភាពគ្នាប្រកាសនៅថ្ងៃទី២៨កញ្ញាខាងមុខដើម្បីជាកាដូជូនដល់បងប្អូនកម្មករនិយោជិតមុននឹងធ្វើដំណើរទៅស្រុកកំណើតនៅក្នុងឱកាសពិធីបុណ្យភ្ជុំខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម