ព័ត៌មានជាតិ
ឋានៈត្រឹមអភិបាលរងខេត្ត ឬឧត្តមសេនីយ៍ត្រី (ផ្កាយ ១) មិនទាន់មានងារជា ឯកឧត្តមទេ
ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្ដិខ្ពស់។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមរយៈសំណើរបស់នាយករដ្ឋមន្ត្រីឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ ជនដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែងឬឋានៈស្មើជា៖
- ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
- នាយករដ្ឋមន្ត្រី
- ឧបនាយករដ្ឋមន្ត្រី
- ទេសរដ្ឋមន្ត្រី
- រដ្ឋមន្ត្រី
- រដ្ឋលេខាធិការ
- អនុរដ្ឋលេខាធិការ
- អគ្គនាយក
- សមាជិករដ្ឋសភា និងព្រឹទ្ធសភា
- ឯកអគ្គរាជទូត
- ក្រុមប្រឹក្សារាជធានី ខេត្ត
- អភិបាលរាជធានី ខេត្ត
មន្ត្រីរាជការអ្នកមុខអ្នកការ ដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើ ទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ ចំពោះមន្រ្តីដែលមានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រីឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើបម្រើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួង ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។

ចំណែកឯនៅតាមរាជធានីខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។
បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង