ព័ត៌មានជាតិ
លោក ស៊ី ជីនពីង គូសរំលេចពីគុណសម្បត្តិសម្តេច ហ៊ុន សែន ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានគូសរំលេចពីគុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបទ្វេភាគីនៅក្នុងទីក្រុងប៉េកាំង។ សម្រាប់លោក ស៊ី ជីនពីង សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកក្នុងប្រវត្តិសាស្រ្តនៅក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិននេះ។
ការគូសរំលេចពីគុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍កម្រាស់៤ទំព័ររបស់ខ្លួន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរថា៖«ឯកឧត្តម ប្រធានាធិបតីចិន មានប្រសាសន៍ថា សម្តេចតេជោ បានរួមចំណែកជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា ជាពិសេស បានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងគូសបញ្ជាក់ទៀតថា ចំណងមិត្តភាពប្រទេសទាំងពីរ ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាងរឺងមាំ ហើយប្រជាជាតិទាំងពីរ បានទទួលផ្លែផ្កា និងផលប្រយោជន៍ជារៀងរហូត មិនអាចកាត់ថ្លៃបាន»។
ក្រៅពីលរំលេចនូវប្រសាសន៍របស់លោកប្រធានាធិបតីចិននេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានរំលេចផងដែរថា ទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទសចិន សម្រេចបានសមិទ្ធផលជាក់ស្ដែងថ្មីៗជូនជាតិ និងប្រជាជន។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបាននូវលទ្ធផលយ៉ាងធំធេងទាំងផ្នែកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងការវិនិយោគ ក៏ដូចជាការជំរុញវិស័យទេសចរណ៍។ ក្នុងនោះ សម្ដេចធិបតី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំចិនកំពូលៗ ដូចជា លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស លោក ស៊ី ជីនពីង ប្រធានាធិបតី និង លោក លី ឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបជាមួយលោក លី ឈាង នាយករដ្ឋមន្រ្តីចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៥ រួមមាន ឯកសារស្ដីពី ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង សាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាដើម។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ អញ្ជើញសំណេះសំណាលជាមួយសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន និងចូលរួមក្នុងពិធីបើកពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
លទ្ធផលជាក់ស្ដែងដូចបានសង្ខេបជូនខាងលើនេះ គឺជាសមិទ្ធផលដ៏ធំធេង ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន បន្ទាប់ពីជោគជ័យដ៏ធំធេង ដែលកម្ពុជាទើបទទួលបាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?