ព័ត៌មានជាតិ
CAPFish-Capture ផ្ដល់ជំនួយគិតជាទឹកប្រាក់ពី ២ម៉ឺន៥ពាន់ដុល្លារ ទៅ១០ម៉ឺនដុល្លា ដល់សហគ្រាសចំនួន២៨
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) បានគាំទ្រដល់សហគ្រាសចំនួន២៨ ជាជំនួយបច្ចេកទេស និង សម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ។ នេះជាការគូសបញ្ជាក់របស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល។
លោក ពុំ សុថា បានគូសបញ្ជាក់ជាមួយអ្នកសារព័ត៌មានបែបនេះ នៅមុនដំណើរទស្សនកិច្ចសិក្សានិងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅតាមរាជធានីខេត្តចំនួន៤ ដូចជា រាជធានីភ្នំពេញ កណ្ដាល កំពង់ធំ និងសៀមរាប។
លោក ពុំ សុថា បានឱ្យដឹងទៀតថា មានសហគ្រាសចំនួន០៨ ទទួលបាននិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា CQS ដែលក្នុងនោះនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជាពេញលេញ ចំនួន០៤ និង និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជាធម្មតាចំនួន០៤។
បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ក្រសួងកសិកម្មបានបង្កើតវប្បធម៌សុវត្ថិភាពម្ហូបអាហារ និងបានរៀបចំបង្កើត និងដាក់អោយប្រើប្រាស់ និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) សម្រាប់លើកទឹកចិត្ត ឱ្យវិស័យឯកជនអនុវត្ត ដើម្បីឆ្លើយតបតាមតំរូវការទីផ្សារទាំងក្នុងតំបន់និងអន្តរជាតិ។
ជាមួយគ្នានេះ និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា(CQS) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ ដើម្បីរួមចំណែកលើកកម្ពស់ ពាណិជ្ជកម្មផល ផលិតផលជលផល។ បន្ថែមពីនេះ ក្រសួងកសិកម្ម នឹងមិនបញ្ឈប់ត្រឹមនេះទេ ដោយនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា(CQS) អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតផលកសិកម្មផ្សេងទៀត ផ្អែកលើបទពិសោធន៍ជោគជ័យ និងកិច្ចសហការជាមួយអង្គការ UNIDO៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ