Connect with us

ព័ត៌មានជាតិ

តំណាងនិយោជក ដាក់តួលេខថ្មី ២០១.៥០ដុល្លារ ខណៈតំណាងកម្មករ មានតួលេខថ្មីចំនួន ២

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំលើកទី ៥ របស់ខ្លួន នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីភាគីតំណាងកម្មករ-និយោជិត និងភាគីតំណាងនិយោជក។

បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេល ៤ម៉ោងមក លោក ហេង សួរ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាលទ្ធផលក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ភាគីតំណាងនិយោជក បានដាក់នូវតួលេខថ្មីចំនួន ២០១.៥០ដុល្លារ ជាគោលជំហរចុងក្រោយរបស់ខ្លួន។ ចំណែកភាគីតំណាងកម្មករ-និយោជិត ក៏បានដាក់នូវតួលេខថ្មីចុងក្រោយរបស់ខ្លួនចំនួន ២តួលេខ គឺ ២០៤​ដុល្លារ និង ២១៣ដុល្លារ។

រីឯភាគីរាជរដ្ឋាភិបាល ដែលបានគណនាទៅតាមរូបមន្ត និងតួលេខផ្លូវការ គឺបានកំណត់នូវតួលេខកណ្ដាលមួយ នោះគឺ ២០២ដុល្លារ។ លោក ហេង សួរ បានបញ្ជាក់ថា «ហើយយោងទៅលើអ្វីដែលចែងនៅក្នុងយន្ដការ ក៏ដូចជាច្បាប់ ស្ដីពី ប្រាក់ឈ្នូលអប្បរមានេះ កិច្ចប្រជុំថ្ងៃនេះ លទ្ធផលនៅថ្ងៃនេះ ក្លាយជាគោលជំហរផ្លូវការចុងក្រោយ របស់ភាគីនីមួយៗ ហើយយោងតាមច្បាប់ដោយសារភាគីនីមួយៗ មានតួលេខផ្សេងគ្នា មានន័យថា យើងអត់បានឯកភាពជាឯកច្ឆ័ន ឬកុងសងស៊ីសទេ»។

ដូច្នេះ តាមច្បាប់ត្រូវបើកកិច្ចប្រជុំលើកទី ២ ដើម្បីពិនិត្យទៅលើគោលជំហរចុងក្រោយម្ដងទៀត ហើយប្រសិនបើកិច្ចប្រជុំលើកទី ២ ភាគីនីមួយៗនៅតែរក្សាគោលជំហររៀងៗខ្លួន ដែលមិនមានការឯកភាពជាឯកច្ឆ័ននោះ គឺនឹងមានការបោះឆ្នោត ជ្រើសរើសតួលេខមួយនៅក្នុងកិច្ចប្រជុំ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣តែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម