ព័ត៌មានជាតិ
ការបើកសម្ពោធជាផ្លូវការរបស់ ធ្យូបកាហ្វេ សាខាមាត់ទន្លេ
នៅថ្ងៃទី ១៧ កញ្ញា ២០២៣ ធ្យូប កាហ្វេ ដែលជាក្រុមហ៊ុនយីហោម៉ាកខ្មែរល្បីមួយបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ ២០១៧ បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនស្ថិតទៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទីក្រុងភ្នំពេញ ដែលជាតំបន់មួយដែលមានសក្ដានុពលខ្លាំងក្នុងវិស័យអាជីវកម្ម និង ទេសចរណ៍ ព្រមទាំងជាទីប្រជុំជន ដែលមានមនុស្សរស់នៅយ៉ាងច្រើនកុះករផងដែរ។
ការបើកសម្ពោធដំណើរការ ធ្យូប កាហ្វេ សាខាមាត់ទន្លេ នេះដែរ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផងដែរ។
ធ្យូប កាហ្វេ សាខាមាត់ទន្លេ នឹងបើកដំណើរការចាប់ពីម៉ោង ៦:៣០ព្រឹក រហូតដល់ម៉ោង ១១យប់ ដើម្បីផ្តល់នៅភាពងាយស្រួល រួមជាមួយនឹងបទពិសោធន៍ថ្មីទៅដល់អតិថិជនគ្រប់រូបដែលបានអញ្ជើញមកជាមួយនឹងទេសភាពនៅតាមមាត់ទន្លេ កន្លែងអង្គុយដែលមានផាសុភាព រួមជាមួយនឹងអ៊ីនធឺណិតដែលមានល្បឿនជូនទៅដល់អតិថិជនរបស់ធ្យូបកាហ្វេ។
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ក្រុមហ៊ុន ធ្យូប កាហ្វេ មានប្រសាសន៍ថា “រយៈពេល ៦ឆ្នាំហើយដែលម៉ាក់យីហោ ធ្យូបកាហ្វេ បានបើកដំណើរការទន្ទឹមនឹងនេះដែរ សាខាមាត់ទន្លេដែលបានធ្វើការសម្ពោធនៅក្នុងថ្ងៃទី ១៧ កញ្ញានេះ គឺជាសាខាទី ៣៤ របស់ធ្យូបកាហ្វេ។ ក្នុងពេលបច្ចុប្បន្ននេះផងដែរ ហាងធ្យូបកាហ្វេ ក៏មាននៅតាមបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង ផ្លូវល្បឿនលឿន និងមានគម្រោងបើកសាខាជាបន្តទៀតនៅតាមបណ្តាខេត្តនានា ដើម្បីបំពេញនៅតម្រូវការរបស់អតិថិជនធ្យូបកាហ្វេ។ កញ្ញាបន្ដដោយធ្វើការអបអរសាទរសម្រាប់ការបើកសម្ពោធជាផ្លូវការនៅក្នុងថ្ងៃនេះដែលមានលោក ហ៊ូ វែងហេង និង លោកស្រី ប៊ូ ស៊ូរ៉ានី ជាម្ចាស់ និង សូមជូនពរលោកទាំងពីរ ព្រមទាំងក្រុមគ្រួសារទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។
ក្រោយពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការលោក ថូ វែងហេង និង លោកស្រី ប៊ូ ស៊ូរ៉ានី ម្ចាស់ធ្យូប កាហ្វេ សាខាមាត់ទន្លេ ក៏បានបន្ដសកម្មភាពរបស់ខ្លួនដោយបានធ្វើការចែកកាដូជូនដល់អតិថិជនរហូតដល់ទៅ ១១៦៨ រង្វាន់ នាថ្ងៃទី ១៧ កញ្ញា ២០២៣ ដែលមានអតិថិជនមកចូលរួមយ៉ាងកុះករតាំងពីព្រឹករហូតដល់យប់។
ធ្យូប កាហ្វេ ត្រូវបានគាំទ្រ និង មានការពេញនិយមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ កាហ្វេថ្នល់ ផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យបងប្អូនសិស្សានុសិស្ស បុគ្គលិកធ្វើការ និង អាជីវករគ្រប់ទិសទីចាប់តាំងពីថ្ងៃបើកហាងដំបូងរហូតមកទល់ពេលបច្ចុប្បន្ននេះ។ តាមពិតទៅ កាហ្វេថ្នល់ ពាក្យខ្លីសម្រាប់កាហ្វេតាមចញ្ចើមថ្នល់ គឺជាប្រភេទកាហ្វេទឹកដោះគោទឹកកក និង ជាកាហ្វេប្រចាំហាងរបស់យើងផងដែរ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់តាមរសជាតិប្រជាជនកម្ពុជា។ លើសពីនេះ ក្រុមហ៊ុនមានសន្ទុះលូតលាស់អភិវឌ្ឍទៅមុខយ៉ាងគួរឲ្យកត់សម្គាល់ ព្រោះក្រុមការងារបានប្រកាន់ទៅលើពាក្យស្លោក រហ័ស តម្លៃសមរម្យ និង គុណភាពខ្ពស់ ដែលមានចក្ខុវិស័យបម្រើជូនអតិថិជននូវការស្វាគមន៍យ៉ាងកក់ក្ដៅ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មរហ័ស ជាមួយតំលៃសមរម្យ។ ដោយផ្អែកលើពាក្យស្លោក និង ចក្ខុវិស័យនេះហើយ ទើបធ្វើឲ្យអតិថិជន និង ម្ចាស់អាជីវកម្មផ្ដល់ការជឿទុកចិត្ត និង មានការគាំទ្រយ៉ាងពេញទំហឹងមកកាន់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុនសន្យាថានឹងនៅតែបន្ដយកចិត្តទុកដាក់សម្រិតសម្រាងទៅលើរសជាតិ គុណភាព និង សេវាកម្ម ដើម្បីឲ្យម៉ាកកាហ្វេក្នុងស្រុកមួយនេះទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត។
គួបផ្សំផងដែរ អំឡុងពេលកំណើននៃទីផ្សារកាហ្វេកាន់តែរីកដុះដាលខ្លាំង ធ្យូប កាហ្វេ ក៏មានផែនការគម្រោងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត និងទៅតាមបណ្ដាខេត្តនានាដែលមានសក្ដានុពលជាច្រើនទៀតដូចជា កំពង់សោម សៀមរាប ប៉ោយប៉ែត និង ខេត្តកំពតជាដើម ដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនទាំងអស់ និង ពង្រឹងវិស័យម៉ាកកាហ្វេក្នុងស្រុកឲ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងជាតិ និង អន្តរជាតិ៕
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍១០ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)