Connect with us

ព័ត៌មានជាតិ

សប្តាហ៍តែមួយ បារាំង-កម្ពុជា ជោគជ័យលើការស្នើដាក់សម្បត្តិវប្បធម៌ និងធម្មជាតិខ្លួន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានប្រកាសដាក់បញ្ចូល ភ្នំភ្លើង និងព្រៃតំបន់ភ្នំ Pelée និងភ្នំភាគខាងជើង នៃតំបន់ Martinique ប្រទេសបារាំង ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ការប្រកាសនេះ គឺមុនមួយថ្ងៃនៃការប្រកាសបញ្ចូល «តំបន់ប្រាសាទកោះកេរ» របស់កម្ពុជា ចូលបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញានេះ ពោលគឺក្នុងសប្តាហ៍តែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសបារាំង បានសម្តែងក្តីរីករាយចំពោះការដាក់បញ្ចូលភ្នំសម្បត្តិធម្មជាតិរបស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបញ្ជាក់ពីការទទួលស្គាល់ លក្ខណៈពិសេសនៃសណ្ឋានដី និងជីវៈចម្រុះដ៏ល្អឯកនៃបេតិកភណ្ឌតំបន់នេះ។

ជាមួយគ្នានេះ តាមរយៈស្ថានទូបារាំងប្រចាំកម្ពុជា ក៏បានសម្តែងការអបអរសាទរចំពោះកម្ពុជា បន្ទាប់ពី «រមណីយដ្ឋានប្រាសាទកោះកេរ» បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូ​ណេស្កូ ព្រមៗគ្នានេះផងដែរ។

ប្រភពដដែលបញ្ជាក់ដែរថា ប្រទេសបារាំង បានគាំទ្រយ៉ាងសកម្មចំពោះការអភិរក្សបេតិក​ភណ្ឌកម្ពុជា តាំងពីឆ្នាំ២០០៩ កន្លងទៅ ហើយសាលាបារាំងចុងបូព៌ា បានដាក់ឱ្យមានកម្មវិធីស្រាវជ្រាវមួយ​ផ្នែកបុរាណវិទ្យា ស្តីពីរមណីយដ្ឋានប្រាសាទកោះកេរ ដោយរួមសហការជាមួយអាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា៤៣ នាទីutes មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម