Connect with us

ព័ត៌មានជាតិ

លោក សួង សោភ័ណ ផលិតត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លើកកម្ពស់វិស័យវារីវប្បកម្ម

បានផុស

នៅ

សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានប្រើប្រាស់ត្រីស្រស់ប្រមាណ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ ដើម្បីកែច្នៃទៅជាផលិតផលផលផល ត្រីងៀត ប្រហុក និងត្រីឆ្អើរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់វិស័យវារីវប្បកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួង សោភ័ណ ម្ចាស់សិប្បកម្មផលិតត្រីងៀត ខេត្តកំពង់ធំ បានឱ្យដឹងថា សម្រាប់ត្រីដែលយកមក​កែច្នៃនេះ រួមមាន ត្រីរ៉ស់ និងត្រីឌៀប ដោយប្រមូលទិញពីអ្នកចិញ្ចឹមនៅតាមខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ​​ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ជាដើម ។

សម្រាប់តម្លៃវិញ ចែកចេញជាពីរ គឺត្រីធម្មតាតម្លៃ ២ម៉ឺន ៥ពាន់ទៅ ២​ម៉ឺន ៧ពាន់រៀល និងមួយទៀតតម្លៃពី ៣ម៉ឺនទៅ ៣​ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡួ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងចែកចាយទៅខេត្តកំពង់ចាម រតនគិរី ក្រុងសួង និងស្រុកអូរាំងឪ ផងដែរ។ ផលិតផលរបស់សិប្បកម្ម មួយខែលក់បានមរិមាណជាមធ្យមពី ៥០០ ទៅ ៧០០ គីឡួក្រាម។

បើតាមលោក សោភ័ណ សិប្ប​កម្មនេះ ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស សម្ភារ និង​បរិក្ខារ ពី​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាតតូច និង​មធ្យម នៃ​គម្រោង​អភិវឌ្ឍន៍​ជលផល ​ក្រោយ​ប្រមូល​ផល​ក្រោម​សហ​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ដើម្បី​លើកកម្ពស់​អាជីវកម្ម អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សុវត្ថិភាព​ម្ហូបអាហារ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​របស់​អង្គការ​យូ​នី​ដូ​។

ដើម្បីរួមចំណែកជួយដល់វិស័យវារីវប្បកកម្ម លោក​ សួង សោភ័ណ គ្រោងពង្រីកសិប្បកម្មបន្ថែម ដើម្បី​បង្កើនបរិមាណ​ផ្គត់ផ្គង់ទៅកាន់ទីផ្សារ​ទំនើបដទៃទៀត ព្រោះបច្ចុប្បន្នសិប្បកម្មរបស់លោក នៅមានទំហំកម្រិតនៅឡើយ​ ដោយបានផ្គត់​ផ្គង់ត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះ។

លោក សួង សោភ័ណ បានបញ្ជាក់ថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវន៍ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ខេត្តកំពុងធំ ដោយមានការគាំទ្រ​ពីគម្រោង CAPFish-Capture ​​សហការណ៍រវាងរដ្ឋាភាលជលផលកម្ពុជា និងអង្គការ UNIDO ក្រោមជំនួយពីសហភាព​អឺរ៉ុប (EU)៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៥ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៧ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៧ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម