Connect with us

ព័ត៌មានជាតិ

កម្ពុជា​នៅ​តែ​បន្តសកម្មភាពចូលរួម​កាត់បន្ថយការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានបាន​គូស​បញ្ជាក់​ថា​ «បើ​ទោះ​បី​ជា​​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេសដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាប​បំផុត​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ»។ លោក​បាន​លើក​ឡើង​បែប​នេះ ក្នុង​ជំនួបជាមួយ​​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជានា​ទី​ស្តីការ​ក្រសួង​កាល​​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ នេះ​។

លោក​រដ្ឋមន្រ្តី​បន្ត​ថា ការប្រែប្រួលអាកាសធាតុគឺជានិន្នាការសកលដ៏សំខាន់។ វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៉ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ តាមរយៈការទប់ស្កាត់និងការបង្រ្កាបបទល្មើសព្រៃឈើខុសច្បាប់ និងការដាំដើមឈើឡើងវិញ នឹង​ជំរុញការធ្វើអន្តរកាលថាមពលពីការប្រើប្រាស់ផូស៊ីលឥន្ធនៈ ឆ្ពោះទៅរកថាមពលស្អាត ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូនឆ្នាំ 2050។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជាមាន​ប្រសាសន៍​ថា កម្ពុជានិង​កាណាដា​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ជា​យូរ​មក​ហើយ។ ស្ថិត​​ក្នុង​ក្របខណ្ឌ​ចំណង​ការទូត​ទ្វេភាគី​នេះ ការ​ប្រែប្រួល​អាកាសធាតុគឺ​ជា​ប្រធានបទ​សំខាន់ ដែល​ត្រូវ​បាន​លើក​មក​ជជែក​ពិភាក្សា ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​​អាកាសធាតុ និង​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​​ប្រែប្រួល​​អាកាសធាតុ​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម