Connect with us

ព័ត៌មានជាតិ

សហគ្រាសជាង ២ម៉ឺនក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យអគ្គិសនីកម្ពុជា សិក្សាពីការកាត់បន្ថយ​ថ្លៃភ្លើង​ដល់សហគ្រាសចំនួន ២១០០ កន្លែង ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីសម្រួលដល់​និយោជកទទួល​បានប្រាក់ចំណេញ ពង្រីកការវិនិយោគបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្មែរ។ សម្តេចណែនាំបែបនេះ នៅក្នុងជំនួប​ជាមួយកម្មករ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីឱ្យក្រុមនិយោជកសន្សំបានខ្លះ​យកប្រាក់មកដំឡើង​ប្រាក់ខែជូនកម្មករ បង្កើនប្រាក់អប្បរមា។

សម្តេច បានបន្ថែមដូច្នេះថា «ទាក់ទងនឹងកិច្ចការងារនេះ ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលក្នុងការអនុគ្រោះ​តម្លៃអគ្គិសនីក្នុងកម្រិតណាមួយ បើមិនបានគ្រប់សហគ្រាស ក៏បានខ្លះ ពិសេសសហគ្រាស​ដែលនៅក្នុងវិស័យ​ឧស្សាហកម្ម និងកសិកម្ម ដែលផលិតច្រើន ព្រោះពួកគាត់ត្រូវការប្រើច្រើនដែរ ធ្វើបែបនេះ ដើម្បីពិនិត្យលទ្ធភាព​ឱ្យពួកគាត់ពង្រីកបន្ថែមទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម