Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានា គឺគិតផលប្រយោជន៍ជាតិជាធំ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ៗថា គោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានាទាំងអស់ គឺគិតផលប្រយោជន៍ជាតិជាធំ។ ការគូសបញ្ជាក់នេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា​ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ គឺប្រកាន់ជំហរនិរន្តភាព សង្គតិភាព ជាមួយនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគោលនយោបាយ ដែលឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាព ផ្អែកលើច្បាប់ អនុវត្តដោយច្នៃប្រឌិត វៃឆ្លាត និងផ្អែកលើមូលដ្ឋានជាតិ តម្កល់នូវមូលដ្ឋាននៃផលប្រយោជន៍ជាតិជាធំ។ នេះជាគោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានាទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ផលប្រយោជន៍ជាតិជាធំ ប្រកាន់ឯករាជ្យភាព ​​ផ្អែកទៅលើច្បាប់អន្តរជាតិ និងហ្នឹងហើយគឺជាធំ បងប្អូនកុំព្រួយបារម្ភ ធ្វើអ្វីក៏ដោយគិតផលប្រយោជន៍ជាតិជាធំ ជឿចុះមិនអាចទៅបាត់ផលប្រយោជន៍ទេ»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ គឺដើម្បីបញ្ជាក់ជំហរនូវគោលនយោបាយការទូតរបស់កម្ពុជា ជាមួយប្រទេសចិន ដោយរក្សានូវគោលជំហរដដែល ព្រោះជាគោលជំហររបស់គណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម