ព័ត៌មានជាតិ
ព្រឹកនេះតុលាការបន្តកាត់ទោសសំណុំរឿងលោក រ៉ុង ឈុន
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តកាត់ទោសលើសំណុំរឿងលោក រ៉ុង ឈុន នឹងបក្ខពួកពាក់ព័ន្ធពីបទញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាបទល្មើសមានចែងតាមមាត្រា៤៩៤ នឹង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងរបស់ក្រុមលោករ៉ុង ឈុន បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មកបើកសវនាការជំនុំជម្រះម្តងរួចហើយ នឹងក្រោយពីការសាកសួរដេញដោលអស់ពេលជាច្រើនម៉ោង និងចប់ម៉ោងរដ្ឋបាល ប្រធានក្រុមប្រឹក្សាបានលើកពេលបន្តសវនាការមកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

សវនាការលើកមុននោះមានជនត្រូវចោទចំនួន៤នាក់ ត្រូវបាននាំមកឈរមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការធ្វើការសាកសួរដេញដោល ។ សវនាការនេះដឹកនាំដោយលោក លិ សុខា ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការគឺលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនត្រូវចោទ៤នាក់នោះមាន ១.លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងជាប្រធានសហភាពសហជីពកម្ពុជា។ ទី២.លោក សួង សុភណ្ឌ ប្រធានគណៈបក្សខ្មែរ ។ ទី៣.លោក តុល និមល ។ ទី៤ អ្នកស្រី ស កណិការ ដែលជនត្រូវចោទសុទ្ធតែមានមេធាវីការពារក្តីរៀងខ្លួន នឹងក៏មានការចូលរួមតាមដានពីសំណាក់តំណាងអង្គទូត នឹងអង្គការសង្គមស៊ីវិលប្រមាណ១៥ នាក់ចូលរួមសង្កេតការ ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងភ្នំពេញចាប់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះ លោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ច របស់លោកទៅកាន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០៕
អត្ថបទ ៖ មករា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង