ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យគិតគូរក្របខណ្ឌជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិនានា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ឲ្យគិតគូរអំពីក្របខណ្ឌការជំរុញ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនានា។ ការដាក់ចេញនេះ ត្រូវបានបញ្ជាក់គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេច បានផ្ដល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ទៅលើការគិតគូរអំពីក្របខណ្ឌការជំរុញ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនានា។ ក្នុងនោះ សម្ដេច បានដាក់ទិសដៅឲ្យសាកល្បងមុនគេ ទៅលើស្រូវអង្ករ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «អញ្ចឹងឥឡូវនេះ ខ្ញុំឲ្យដាក់ទិសដៅសាកល្បងមុនគេ យកស្រូវអង្ករ រៀបចំផ្ទះខ្លួនឯងឲ្យស្អាត ទ្រឹស្ដីរបស់ខ្ញុំ ពង្រឹងមុននឹងពង្រីក បើយើងអត់រឹងខ្លួនឯងផង ពង្រីកដួល យើងត្រូវពង្រឹង »។
បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវគោលការណ៍ ឲ្យមានការប្រជុំជាបន្ទាន់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាមួយនឹងវិស័យឯកជន ត្រូវសហការគ្នារកវិធីសាស្រ្ដឲ្យមានប្រសិទ្ធភាព ជាសំឡេងមួយ ជាយុទ្ធសាស្រ្ដមួយ ជាផែនការសកម្មភាពមួយ។
ចំពោះការដាក់ចេញនូវគោលការណ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ធ្វើយ៉ាងណាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ជជែកគ្នា សហការជាធ្លុងមួយរវាងក្រសួង-ស្ថាប័នរដ្ឋ ទីពីរឲ្យវិស័យឯកជនទាំងអស់ ក្រុមហ៊ុន សហគ្រាសទាំងអស់ ដែលត្រូវនាំចេញត្រូវសហការគ្នា កុំប្រកួតប្រជែងគ្នា ទីបីត្រូវឲ្យរដ្ឋ និងឯកជន ត្រូវសហការគ្នា និយាយរួមយកពាក្យស្លោកយុទ្ធសាស្រ្ដមួយ សកម្មភាពមួយ សំឡេងមួយ ដើម្បីយើងចេញទៅធ្វើការបានជោគជ័យ»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ