Connect with us

ព័ត៌មានជាតិ

មុន​អាច​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ខេត្ត ត្រូវ​មាន​លក្ខខណ្ឌ​យ៉ាងណា​ខ្លះ​​?

បានផុស

នៅ

​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ បាន​លើក​​​ពីលក្ខខណ្ឌ​​មួយ​ចំនួន​សម្រាប់​ឥស្សរជន​​មុន​​ត្រូវ​បាន​ជ្រើសរើស​ជា​អភិបាល​រាជធានី​ខេត្ត។

បើយោង​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ តំណែង​អភិបាល​រាជធានី​ខេត្ត​​ត្រូវ​​​ជ្រើស​រើស​​ចេញ​ពី​នៅ​​ក្នុង​ចំណោម​មន្ត្រី​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។

​មាត្រា​ ១៤១ បាន​កំណត់យ៉ាងច្បាស់​ថា អភិបាល​រាជធានី​ខេត្ត​​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន សុម៉ាលីន អតីតអភិបាលរងខេត្តព្រៃវែង ទើប​ទទួល​បានការ​តែងតាំងជាអភិបាលខេត្តព្រៃវែង

បើផ្អែក​តាម​មាត្រា ១៤២ ​ការ​ផ្តល់​តំណែងជា​​អភិបាល​​រាជធានី​ខេត្ត​​លើ​ឥស្សរជន​ណាម្នាក់ ត្រូវ​ស្រប​តាម​លក្ខណ​សម្បត្តិ​ដូច​ខាងក្រោម ៖

– មាន​ឋានន្តរសក្ដិ​ឧត្តមមន្តី
– មាន​អាយុ​ចាប់​ពី​សាមសិបប្រាំ (៣៥) ឆ្នាំ​ឡើង គិត​ដល់​ថ្ងៃ​តែងតាំង
– មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំពីរ​ឆ្នាំ​ ឬ/និង​​មាន​​សញ្ញាប័ត្រ​​បរិញ្ញាបត្រ​​ដែល​ទទួល​ស្គាល់​​ដោយ​ក្រសួងអប់រំ យុវជន និងកីឡា
– មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ក្នុង​រយៈពេល​នៃ​​ការតែងតាំង
– មិនធ្លាប់​មាន​ទោសឧក្រិដ្ឋ ឬ​មជ្ឈិម​ណាមួយ។

ក្នុងករណីចាំបាច់ អភិបាលរាជធានីខេត្ត​អាចជ្រើសរើសពីក្នុងចំណោមមន្តីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅ​ពី​ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវមានលក្ខណសម្បត្តិសមស្រប។

តាម​មាត្រា១៤៧ ក៏​បាន​កំណត់អណត្តិ​អភិបាលរាជធានី​ខេត្ត​ មិនឲ្យ​លើសពីបួន (០៤) ឆ្នាំ និង​អាចទទួល​បានការ​តែងតាំង​​បានបួន (០៤) ឆ្នាំទៀត សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល។

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​បានធ្វើវិសោធនកម្មបាន​បង្កើនចំនួនគណៈអភិបាលរាជធានីខេត្ត

មាត្រា ១៤០ ថ្មី គណៈអភិបាលរាជធានីភ្នំពេញ​បង្កើន​ចំនួនយ៉ាងច្រើន ១១ រូប និង​គណៈអភិបាលខេត្ត​ត្រូវ​បង្កើន​ចំនួនពី ៧ រូប ទៅ ១១ រូប។ ចំនួនជាក់ស្តែង ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម