Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែកាត់ឃុំចំនួនពីរនៅស្រុកអូរជុំរងការខូចខាតយ៉ាងដំណំ

បានផុស

នៅ

ប្រជាពលរដ្ឋជិត ១ ពាន់គ្រួសារក្នុងឃុំ ឯកភាព និងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី បានសំណូមពរទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យជួយជួសជុលផ្លូវលំមួយខ្សែ ដែលគេទុកចោលជាង១០ឆ្នាំមកហើយ ដើម្បីសម្រួលដល់កាធ្វើដំណើរតាមម៉ូតូ និងតាមរថយន្ដឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែលគេទុកចោលជាង១០ឆ្នាំនោះ មានប្រវែង១២គីឡូម៉ែត្រ មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋចំនួន​៩៦១គ្រួសារ ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរទៅមកយប់ព្រលប់ និងដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ ជាពិសេសដឹកអ្នកមានជំងឺ និងអ្នកផ្ទៃពោះទៅកាន់មណ្ឌលសុខភាពផងដែរ។

លោក ហ្យឹ ម៉ោង មេឃុំសាមគ្គី បានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាយ៉ាងខ្លីថា លោកកំពុងជាប់រវល់។

លោក គៀង តុលា អភិបាលស្រុកអូរជុំ សារព័ត៌មានយើងបានខលតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី ១៩ កញ្ញានេះ ថា លោកកំពុងរវល់ជាប់ប្រជុំរឿងបញ្ហាទំនាស់ដីធ្លី។

ដោយឡែក លោក អ៊ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ មិនអាសុំការបំភ្លឺដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រេងឆៅ
ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

តម្លៃប្រេងកើនជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញបញ្ហាពន្ធ

ព័ត៌មានជាតិ៩ នាទីutes មុន

វិស័យឯកជនកម្ពុជា-ហ្វីលីពីនប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​ទ្វេរភាគីឱ្យ​កើនដល់៨០០លានដុល្លារ

កីឡា១៣ នាទីutes មុន

អ្នក​ចាំទី​ឆ្នើម ​ជា ហ្វារីយ៉ា ដាក់​គោល​ដៅ​ទៅ​លេង​នៅជប៉ុន​

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦ ទៅ ៧ ពាន់នាក់ទៀត មិនទាន់ធ្វើតេស្ត និងទទួលបានសេវាព្យាបាលនៅឡើយទេ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម