ព័ត៌មានជាតិ
ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីការផ្លាស់ប្ដូរយ៉ាងសំខាន់នូវឥរិយាបថអ្នកប្រើប្រាស់កម្ពុជា ស្របតាមនិន្នាការ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីកំណើន នៃចំណាប់អារម្មណ៍ និងសន្ទុះ នៃការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធរបស់ប្រជាជនកម្ពុជា ដែលហាក់ដូចគ្នាទៅនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សារចុងក្រោយរបស់ខ្លួន ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន នៅឆ្នាំ ២០២២ ដែលបញ្ជាក់ថា ៖ ចំណាប់អារម្មណ៍ និងសន្ទុះ នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ដូចនឹងនិន្នាការនៅក្នុងការសិក្សារបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។
កំណើន នៃការទូទាត់តាមរយៈឌីជីថល បាន និងកំពុងបន្តបោះជំហានទន្ទឹមគ្នាជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់
ការសិក្សាស្ទង់មតិដដែលនេះ បានបង្ហាញថា ចាប់ពីតាំងឆ្នាំ ២០២០ មក ការប្រើប្រាស់កាតឥណទាន/ឥណពន្ធ នៅកម្ពុជាមានការកើនឡើងប្រមាណ ១៣ ភាគរយ ខណៈដែលចំណាប់អារម្មណ៍របស់គាត់លើការប្រើប្រាស់ប្រភេទកាតដែលមានបំពាក់បច្ចេកវិទ្យា contactless ក៏កំពុងមានការកើនឡើងផងដែរ (ប្រមាណជា ៥៨ ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ ភាគរយ ប៉ុណ្ណោះ) ដែលនេះសបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងបោះជំហានក្នុងដំណាក់កាលស្របគ្នាជាមួយនឹងកំណើន នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងតំបន់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលចាប់តាំងពីឆ្នាំ ២០២១ មក ប្រជាជនកម្ពុជាក៏បានផ្តោតការចំណាប់អារម្មណ៍របស់ខ្លួនច្រើនជាងមុន លើមុខងារសេវាធនាគារនិម្មិត ក្នុងនោះមានប្រមាណជា ៣០ ភាគរយ ហើយលទ្ធផលដែលឆ្លុះបញ្ចាំងពីកំណើននេះ គឺដើរស្របនឹងនិន្នាការក្នុងតំបន់សម្រាប់សេវាកម្មធនាគារឌីជីថល។ សម្រាប់អ្នកប្រើប្រាស់មានប្រមាណ ៩០ ភាគរយ ដែលនិយាយថាពួកគេមានចំណាប់អារម្មណ៍ខ្លាំងប្រសិនបើសេវាបែបនេះ នឹងផ្តល់ជូនដោយធនាគារប្រពៃណី ហើយប្រមាណជា ៧៦ ភាគរយ ទំនោរទៅរកធនាគារចំណូលថ្មី។
ដោយសារតែការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តយ៉ាងទូលំទូលាយ វាបានក្លាយជាហេតុផលមួយដែលនាំឲ្យប្រទេសកម្ពុជាមានភាពយឺតយ៉ាវសម្រាប់ការទទួលយកនូវវិធីសាស្ត្រទូទាត់តាមរយៈប្រព័ន្ធឌីជីថលថ្មីៗទៀត បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់ តែវាក៏បានបង្ហាញពីសក្ដានុពល នៃឱកាសទីផ្សារដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ សម្រាប់ម្ចាស់អាជីវកម្មលក់រាយ និង ធនាគារ ដែលផ្តោតខ្លាំងលើសមត្ថភាព នៃសេវាកម្មឌីជីថល និង ធនាគារចល័ត របស់ពួកគេ ក្នុងកិច្ចការប្រកួតប្រជែងគុណសម្បត្តិ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផងដែរ។
វិស័យសំខាន់ៗដែលទំនងជាទទួលបានអត្ថប្រយោជន៍ពីការធ្វើឌីជីថលនីយកម្ម នៃសង្គមកម្ពុជាមានដូចជា អាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និង មធ្យម។ អ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ ប្រមាណ ៧៦ ភាគរយ បាននិយាយថាពួកគេទិញទំនិញនៅតាមបណ្តាអាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ម្តងក្នុងមួយសប្ដាហ៍ និងបានប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់សុទ្ធមានប្រមាណជា ៦៦ ភាគរយ ទើបមានការស្នើឲ្យបណ្តាម្ចាស់អាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម គិតគូរលើដំណោះស្រាយ នៃការជ្រើសប្រើ វិធីសាស្ត្រទូទាត់តាមរយៈឌីជីថល ដែលមានភាពងាយស្រួល និងតម្លាភាព ដើម្បីផ្តល់បទពិសោធន៍ដល់អតិថិជនឲ្យកាន់តែប្រសើរឡើង និងដើម្បីអភិវឌ្ឍន៍នូវកំណើនអាជីវកម្មផងដែរ។
អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “តាមរយៈរបាយការណ៍ នៃការសិក្សា វាបានឆ្លុះបញ្ចាំងពីការបោះជំហានដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្នុងការទទួលយកវិធីសាស្ត្រទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងឱកាសសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាទូទាត់ប្រាក់ ដើម្បីបំពេញតម្រូវការដែលកំពុងតែមានសន្ទុះកើនឡើងនេះផងដែរ”។ អ្នកស្រីបន្តទៀតថា៖ “នេះគឺជាពេលវេលាដ៏គួរឲ្យរំភើបមួយ សម្រាប់ដំណើរការផ្លាស់ប្ដូរទៅរកប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ហើយសម្រាប់ក្រុមហ៊ុន Visa នឹងប្ដេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម នូវបណ្តាញ នៃប្រព័ន្ធទូទាត់ប្រាក់តាមរយៈឌីជីថលមួយដែលភាពងាយស្រួល គួរឲ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់”។
ការលេចឡើង នៃឥរិយាបថគ្រប់គ្រងហិរញ្ញវត្ថុថ្មី
តាមរយៈការសិក្សាមួយនេះ បានបង្ហាញពីការជះឥទ្ធិពលលើលំនាំចំណាយនៅទូទាំងតំបន់ ដែលបណ្តាលមកពីផលប៉ះទង្គិច នៃការរីករាលដាលជំងឺកូវីដ-១៩។ ប្រជាជនកម្ពុជាភាគច្រើននិយាយថា ពេលនេះពួកគេសន្សំបានកាន់តែច្រើនសម្រាប់អនាគត (ប្រមាណ ៧៥ ភាគរយ) និងកំហិតថវិកាសម្រាប់ចំណាយលើតម្រូវការចាំបាច់ ដូចជា អាហារ និងការថែទាំសុខភាព (ប្រមាណ ៧៤ ភាគរយ) បានច្រើនជាងមុន ស្របតាមមធ្យមភាគក្នុងតំបន់។
ការទិញទំនិញដោយប្រើប្រាស់វិធីសាស្ត្របង់រំលស់ក្នុងទម្រង់បែបថ្មី ដូចជា គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ក៏បានក្លាយជាការពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរ មានប្រមាណជា ៨១ ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិបាននិយាយថា ពួកគេបានប្រើប្រាស់គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) មានប្រមាណជា ៦៩ ភាគរយ ដែលចំនួននេះលើសពីមធ្យមភាគក្នុងតំបន់ និងដើរយឺតៗប្រដេញជាមួយ ប្រទេសវៀតណាម ដែលមានប្រមាណជា ៨៣ ភាគរយ។ ប្រជាជនកម្ពុជា ក៏ជាប់ចំណាត់ថ្នាក់ឈានមុខគេ សម្រាប់ការប្រើប្រាស់ គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ក្នុងរយៈពេលពីរឆ្នាំមកនេះផងដែរ បើគិតជាមធ្យមភាគប្រមាណជា ៦.៦ ក្នុងចំណោមមនុស្សម្នាក់ ក្រោមប្រទេសឥណ្ឌូណេស៊ី ដែលមានមធ្យមភាគប្រមាណជា ៧.៦ និងច្រើនជាងមធ្យមភាគ នៃផែនការកំណត់ក្នុងតំបន់ ដែលគិតត្រឹមតែ ៥.៩ ប៉ុណ្ណោះ។
រួមជាមួយប្រភេទកាតឥណទាន គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ផ្តល់ឲ្យធនាគារនូវឧបករណ៍មួយ ដើម្បីគាំទ្រអតិថិជនដែលប្រឈមមុខនឹងការលំបាក តាមរយៈការផ្តល់នូវហិរញ្ញប្បទានរយៈពេលខ្លី ដែលអនុញ្ញាតឲ្យអតិថិជនផ្លាស់ប្តូរទៅរកទម្រង់ឥណទាន ផ្សេងមួយទៀត ជួយកសាងនូវប្រវត្តិឥណទាន និងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។ នៅក្នុងប្រទេស/តំបន់ ផ្សេងទៀត ធនាគារជាច្រើនបានប្រើប្រាស់ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ដោយជោគជ័យ សម្រាប់ការផ្តល់ឥណទាន និងការធ្វើបរិយាបន្នឥណទាន។
ក្នុងកិច្ចខិតខំប្រឹងប្រែងរកមធ្យោបាយដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងស្វះស្វែងរកដំណោះស្រាយផែនការហិរញ្ញវត្ថុផ្សេងៗទៀត ថ្មីៗនេះ ក្រុមហ៊ុន Visa បានប្រកាសផ្តល់ជូនប្រជាជនកម្ពុជានូវប័ណ្ណទឹកប្រាក់ទិញទំនិញតាមអនឡាញរបស់ផ្សារទំនើប អេអន (Aeon e-voucher) នូវរៀងរាល់ពេលទិញផលិតផលធានារ៉ាប់រងឌីជីថលពីក្រុមហ៊ុនព្រូដិនសល និងទូទាត់ជាមួយ Visa កាត ដែលការផ្តល់ជូននេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
“ដំណោះស្រាយការទូទាត់តាមរយៈឌីជីថល ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវតម្លាភាព និងទិន្នន័យដើម្បីគ្រប់គ្រងប្រាក់ប្រកបដោយប្រសិទ្ធភាព”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី Tranchini ។ អ្នកស្រីបន្តទៀតថា៖ “ធនាគារ គួរតែគិតគូរអំពីចំណុចទាំងអស់នោះ ព្រមទាំងគិតគូរពីការនាំយកការដាក់បញ្ចូលនូវផលិតផលទាំងនោះ ទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួន ក៏ដូចជាការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យបន្តប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងលុយប្រកបដោយការទទួលខុសត្រូវ ដូចជាការប្រើប្រាស់គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ការប្រើប្រាស់កាតឥណទាន និងការទទួលយកសេវាកម្មធានារ៉ាប់រងជាដើម”។
របាយការណ៍ នៃការសិក្សានេះក៏បានបង្ហាញពីកំណើន នៃការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់អ្នកប្រើប្រាស់កម្ពុជា ក៏ដូចជាប្រជាជនក្នុងតំបន់ ក្នុងការគិតគូរដល់បរិស្ថានផងដែរ តាមរយៈការសម្រេចចិត្តលើការចំណាយ រួមទាំងសកម្មភាពផ្សេងៗរបស់ពួកគេ ចំណាប់អារម្មណ៍លើម៉ាកដែលផ្តោតនឹងយកចិត្តទុកដាក់លើនិរន្តភាព នៃបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងសូម្បីតែការចំណាយប្រាក់លើផលិតផលរបស់ក្រុមហ៊ុនប្រភេទនោះច្រើនបែបណាជាដើម។
ក្រុមហ៊ុន Visa សម្រេចបាននូវយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូននៅគ្រប់ប្រតិបត្តិការរបស់ខ្លួនលើប្រសិទ្ធភាពថាមពល ហើយប្តេជ្ញាសម្រេចឲ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យជិតដល់សូន្យ ត្រឹមឆ្នាំ ២០៤០ ដែលជារយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំទៀត មុនពេលដល់ថ្ងៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះ នៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី
Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +84 902 831 891 ទូរស័ព្ទ ៖ +855 11733368
អ៊ីមែល៖ [email protected] អ៊ីមែល៖ [email protected]
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព