Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំរោងចក្រ វាយគង ទូងស្គរ ទះប៉ោត គោះត្រដោក អបអរ​ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​ម្ចាស់ ឬ នាយក​រោងចក្រ​សហគ្រាស​ទាំងអស់ វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ដើម្បី​ចូលរួម​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ “​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​” ទៅក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី ១៩ កញ្ញា​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ ពិភពលោក នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ “​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​” ទៅក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រសួង សូម​ណែនាំ​ដល់​ម្ចាស់ ឬ នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវ​ជួបជុំគ្នា​ជាមួយ​​កម្មករ​និយោជិត​នៅ​ក្នុង​បរិវេណ​សមស្រប នៃ​ទីតាំង​រោងចក្រ សហគ្រាស​រៀងខ្លួន ដើម្បី​ធ្វើការ​វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នៅ​ថ្ងៃ​ពុធ ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៣ វេលា​ម៉ោង ៧ និង ០០ នាទី​ព្រឹក ចំនួន ១៥ នាទី ឲ្យ​បាន​ព្រមៗ​គ្នា កុំបី​អាក់ខាន​ឡើយ។

ក្រសួង បាន​បន្ត​ថា «អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ម្ចាស់ ឬ នាយក​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីជូនដំណឹង​នេះ​ប្រកបដោយ​ទឹក​ចិត្ត​មោទនៈ និង​សប្បាយ​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​»។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​នេះ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដើម្បី​អបអរសាទរ​ក្រោយ​ការ​សម្រេច​ចុះបញ្ជី​ប្រសាទ​កោះ​កេរ​របស់​ខ្មែរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤៥ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

តាមរយៈ​ហ្វេសប៊ុក ក្រសួង លើក​ឡើង​ថា ជោគជ័យ នៃ​ការ​ចុះបញ្ជី​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំ​ថ្មី​មួយ​ទៀត បន្ទាប់ពី​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទ​ព្រះវិហារ និង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ១៩៩២ ២០០៨ និង​ឆ្នាំ ២០១៧។

ទន្ទឹម​នេះ ក្រសួង ក៏បាន​គូស​បញ្ជាក់​ពី​មហា​ទិ​គុណ​ថ្វាយ​ដល់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ដែល​បាន​ខិតខំ​តស៊ូ​ព្យាយាម​រៀបចំ​ឯកសារ​ចុះបញ្ជី​តាំងពី​ឆ្នាំ ២០១៨ រហូត​សម្រេច​បាន​នូវ​លទ្ធផល​ជា​ស្ថាពរ​ជូន​ប្រទេសជាតិ​មាតុភូមិ។

សម្រាប់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការ​កសាង​ប្រាសាទ​កោះ​កេរ​របស់​ព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ បាន​បន្សល់ទុក​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្អ​ឯក និង​ជា​អរិយធម៌​ដ៏​ចំណាស់​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ប្រកបដោយ​ក្តី​មោទន​សម្រាប់​ប្រជាជាតិ​ខ្មែរ​គ្រប់​ជំនាន់។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​បញ្ចូល រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​របស់​ខ្មែរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៤៥ នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ម៉ោង ១២ និង ១៨ នាទី នៅ​ទីក្រុង​រី​យ៉ា​ដ ត្រូវ​នឹង​ម៉ោង ១ និង ២៨ នាទី នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៦ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម