Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ វេទិកាកម្ពុជា ៤.០ បញ្ជ្រាបការយល់ដឹងបច្ចេកវិទ្យាជាដំណោះស្រាយ ជួយដល់សេដ្ឋកិច្ច-សង្គម

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ លើក​ឡើង​ថា វេទិកាកម្ពុជា ៤.០ ជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ ការ​ចូលរួម​ជំរុញ បំផុស​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​យល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ដំណោះស្រាយ ដើម្បី​ទទួល​បាន​ជា​ប្រយោជន៍​វិជ្ជមាន​ជួយ​ដល់​សេដ្ឋកិច្ច និង​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​កម្ពុជា ៤.០ លើក​ទី ១ ស្ដីពី “​យុវជន ៤.០” នៅ​មជ្ឈមណ្ឌល​ម៉ានី អគារ The Kampus នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា «វេទិកា​នា​ថ្ងៃនេះ គឺជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ និង​ការ​ចូលរួម​ក្នុង​ការ​ជំរុញ និង​បំផុស​ផ្សព្វផ្សាយ បញ្ជ្រាប​ការ​យល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ដំណោះស្រាយ ដើម្បី​ទទួល​បានជា​ប្រយោជន៍​វិជ្ជមាន ជួយ​ដល់​សេដ្ឋកិច្ច និង​សង្គម»។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស និង​ថ្លែងអំណរគុណ ចំពោះ​អ្នក​ចូលរួម ដែល​អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យ​ឯកជន និង​ប្អូនៗ យុវជន ផង​ដែរ។

គួរ​ជម្រាប​ថា វេទិកា​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ប្រមូលផ្ដុំ​អ្នក​ជំនាញ និង​ភាគី​ពាក់ព័ន្ធ រួមមាន អ្នក​ជំនាញ​មកពី​វិស័យ​រដ្ឋ ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ពិភាក្សា ផ្លាស់ប្ដូរ​យោបល់ និង​ចែករំលែក​ទស្សនៈ ជុំវិញ​ប្រធានបទ​សំខាន់ៗ ទាក់ទង​នឹង​ការ​កសាង​សេដ្ឋកិច្ច សង្គម​ឌីជីថល ដោយ​ប្រធានបទ នៃ​កិច្ចពិភាក្សា​នៅ​ក្នុង​វេទិកា​កម្ពុជា ៤.០ លើក​ទី ១ ផ្ដោត​សំខាន់​លើ​ប្រធាន​ពីរ គឺ «យុវជន និង​ការ​អប់រំ​ឌីជីថល​, ជំនាញ​ឌីជីថល និង​អាជីព​ឌីជីថល​» និង « ការ​ប្រើប្រាស់​បច្ចេកទេស​បច្ចេកវិទ្យា និង​សុខភាព​ផ្លូវចិត្ត​របស់​យុវជន​»។

សូម​បញ្ជាក់​ថា វេទិកា​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជា​តំណាង​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យ​ឯកជន និង​យុវជន សរុប​ប្រមាណ ២៧០ នាក់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម