Connect with us

ព័ត៌មានជាតិ

បញ្ជាក់​បន្ថែមជុំវិញ​​ករណី​សិស្សជួយចេញ​ទឹកភ្លើង ២ ម៉ឺនរៀល​នៅវិទ្យាល័យ​ទួលទំពូង

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ករណីតម្រូវឱ្យសិស្សជួយចេញទឹកភ្លើង ២ ម៉ឺនរៀល​នៅវិទ្យាល័យ​ទួលទំពូង​ ថ្នាក់ដឹកនាំសាលាមិនមានកំហុសទេ ព្រោះអាណាព្យាបាលនិងមាតាបិតាសិស្សបានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភ​ទាំង​អស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅរសៀលថ្ងៃទី ១៩ កញ្ញានេះថា បន្ទាប់ពីមាន​ករណីនាយករងវិទ្យាល័យទួលទំពូងម្នាក់ឱ្យសិស្សជួយចេញថ្លៃទឹកភ្លើង​ម្នាក់២ ម៉ឺនរៀល បើមិនបង់ទេ​នាំគ្នាទៅរៀនក្រោម​ដើមឈើ រួចមកក្រសួងបានចាត់តាំងឱ្យមន្ទីរអប់រំយុវជននិងកីឡាចុះស្រាវជ្រាវនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ​២០២៣ ដោយបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំសាលាលោកគ្រូអ្នកគ្រូ ហើយជាលទ្ធផលឃើញថាសាលាមិនមានកំហុសនោះទេដោយសារ​មុននឹងឱ្យសិស្សបង់ជូនសាលាថ្នាក់ដឹកនាំសាលាបានប្រជុំពិភាក្សាជាមួយអាណាព្យាបាលសិស្សពីតម្រូវការថវិកាមួយចំនួន ដើម្បីទិញសម្ភារបន្ថែមបំពាក់ក្នុងថ្នាក់រៀនដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស។

លោកស្រីបានបន្តថា ចំពោះសិស្សដែលមិនមានលទ្ធភាពគឺសាលាមិនតម្រូវឱ្យចូលរួមឧបត្ថម្ភនោះទេហើយគ្រួសារណាមានកូនរៀនពីរនាក់សាលាតម្រូវឱ្យបង់តែម្នាក់ដែរគឺក្នុង ១ ខែ ២៥០០រៀលក្នុង១នាក់និង ២ម៉ឺនរៀលក្នុង១ឆ្នាំសិក្សាដែល​មាន ៨ ខែ។

លោកស្រីបានបន្តទៀតថា «អីចឹងការចូលរួមនេះជាការចូលរួមក្នុងស្មារតីស្ម័គ្រចិត្ត ហើយសម្រាប់មាតាបិតាឬសិស្សា​នុសិស្ស​​​ណាគាត់អត់មានលទ្ធភាព សាលាមិនបានបង្ខំឱ្យបង់ទេ។ ជាក់ស្តែងចំនួនសិស្សសរុប ២៤១៤ នាក់សិស្សដែលបានផ្តល់ថវិកាចូលរួមមានតែ ១៨១១ នាក់ប៉ុណ្ណោះ»។

អ្នកនាំពាក្យអប់រំបានបន្ថែមថា ចំពោះការលើកឡើងរបស់នាយករងសាលាដែលថាបើសិស្សណាមិនបង់ទេ នាំគ្នាទៅរៀនក្រោម​ដើមឈើជាពាក្យលេងសើច ហើយគាត់បានសុំទោសជាសាធារណៈរួចហើយដែរ។

ករណីខាងលើនេះលោក  ម៉ី សាម៉ុន នាយកវិទ្យាល័យរងទួលទំពូងបានចេញលិខិតសុំទោសជាសាធារណៈថា នៅរសៀល​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រូបលោកបាននិយាយជាមួយសិស្សានុសិស្សឲ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់​២ ម៉ឺនរៀល សម្រាប់ ៨ ខែ។ ហើយករណីសិស្សមិនបង់ថវិកាឲ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្តីនិយាយលេង​សើចជាមួយសិស្ស និងគ្រូទេ ។

លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងទៀតថា ក្រសួងមានការគាំទ្រថវិកាសម្រាប់ចំណាយទៅលើទឹកនិងភ្លើងនៅតាមសាលានីមួយៗ តែថវិកាមានកម្រិតនៅឡើយ។ ការចូលរួមរបស់សហគមន៍ជាការចូលរួមដ៏សំខាន់ក្នុងការគាំទ្របង្រៀននិងរៀនដែរ ប៉ុន្តែត្រូវមានការស្ម័គ្រចិត្តមានការយល់ព្រមឬជជែកគ្នាជាមួយអាណាព្យាបាលមាតាបិតាសិស្សជាមុនសិន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៥ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម