Connect with us

ព័ត៌មានជាតិ

ក្រុមសិប្បករ បង្កើនការផលិតកែច្នៃផលិតផល​ជលផលកម្ពុជា

បានផុស

នៅ

តាមរយៈកម្មវិធីសហវិនិយោគ គម្រោង CAPFish បានផ្តល់ជាសម្ភារៈបរិក្ខារជំនួយបច្ចេកទេស និងវិញ្ញាបនប័ត្រ CQS  រួមទាំងការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្ម ក្នុងការបង្កើនទិន្នផលបន្ថែមទៀតសម្រាប់ក្រុមសិប្បករនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា បានលើកឡើងថា «ខ្ញុំមានគោលបំណងមួយគឺចង់ក្លាយ ជាសិប្បកម្មផ្គត់ផ្គង់ត្រី ប្រកបដោយគុណភាពអនាម័យ សម្រាប់សុវត្ថិភាពម្ហូបអាហាររបស់អ្នកប្រើប្រាស់»។ ដោយ លោកជាមនុស្សម្នាក់មានឆន្ទៈ ប្រឹងប្រែងតស៊ូ មិនបោះបង់ ទើបធ្វើឱ្យសិប្មកម្មកែច្នៃ ត្រីរបស់លោក បានចូលជាសមាជិកគម្រោង CAPFish នេះ។

ចំណាយអស់រយៈពេល ២ឆ្នាំក្រោយចូលក្នុងគម្រោង សិប្បកម្មសិប្បកម្មកែច្នៃត្រី សំណាង សុធា បានក្លាយជាសមាជិក គម្រោងនេះពេញលេញ មានន័យថា ជាសិប្បកម្មមួយ ដែលលក្ខលៈស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់ ស្របតាមនិមិត្តសញ្ញា គុណភាពផលិតផលជលផលកម្ពុជា (CQS)។

លើលពីទៅទៀតនេះ ម្ចាស់សិប្បកម្មកែច្នៃត្រីវ័យ ៤២ ឆ្នាំ រូបនេះ បានប្រកបរបរលើអាជីវកម្មមួយនេះ ស្ថិតក្នុងខេត្តសៀម រាប ដោយផលិតផលមានការផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារ ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តក្បែរៗនេះ ទៀតផង។ ទំហំនៃចង្វាក់ផលិតកម្មទទួលបានទិន្នផលចាប់ ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយថ្លៃ និងអាចផ្គត់ផ្គង់បានប្រមាណជាង ១០០ គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់ផលិតផល សម្រេច និងទទួលបាន ប្រាក់ចំណេញសុទ្ធចន្លោះពី ៣ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារនៅក្នុងខែ។

ម្ចាស់សហគ្រាសកែច្នៃត្រីងៀត Home Taste Food អ្នកស្រី ស៊ឹម សេរីររ័ត្ន បានពព្យល់ដូច្នេះថា កាលពីមិនទាន់ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) បានអនុវត្តស្តង់ដារ រយៈពេល ១ឆ្នាំ ហើយកំឡុងពេលអនុវត្តនោះ ក៏មានក្រុមសវនករមកធ្វើសវនកម្មនៅក្នុងសហគ្រាសដែរផង។

នាពេលបច្ចុប្បន្ននេះ សហគ្រាស Home Taste Food បានកែច្នៃត្រីរស់ចន្លោះពី ១០០ ទៅ ២០០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយផលិតផលត្រីងៀតនេះ ក៏បានកំពុងដាក់លក់នៅតាមផ្សារទំនើបធំៗមួយចំនួនរួមមាន ផ្សារទំនើប ឡាក់គី ផ្សារអ៊ីអន និងផ្សារម៉ាក្រូ ជាដើម។

ទាក់ទិននឹងដំណើរការនៃនាំចេញផលិតផលត្រីងៀតនេះ ទៅកាន់ទីផ្សារបរទេស អ្នកស្រី ស៊ឹម សេរីររ័ត្ន បានសង្កត់ធ្ងន់ៗ ថា មិនទាន់មានការនាំចេញជាផ្លូវការឡើយនោះទេ ដោយសព្វថ្ងៃ បានត្រឹមនាំចេញក្រៅផ្លូវការទៅប្រទេសកាណាដា និងអូស្ត្រាលី ក្នុងទំហំតិចតួចបំផុត ក្នុងបរិមាណចន្លោះពី​ ៣០-៤០ គីឡូក្រាម ប៉ុណ្ណោះ តាមជើងយន្តហោះ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥៥ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម