Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ៖ សូមឲ្យការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្លាយជាស្មារតីជាតិតែមួយក្រោមម្លប់សន្តិភាព

បានផុស

នៅ

មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំប្រារព្ធពិធីគោះគង អបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀត ដែលមិនត្រឹមតែជាការអបអរសាទរ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្រោមម្លប់សន្តិសភាព។

លោកគូសបញ្ជាក់ថា «តាមរយៈការចុះបញ្ជីនេះ សូមឲ្យមានស្មារតីជាតិតែមួយ រួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង»។

លោករដ្ឋមន្ត្រី ហេង សួរ បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះ ដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ និងអាណត្តិទី​ ៧ ដែលបានខ្នះខ្នែងចុះបញ្ជី «រមណីដ្ឋានប្រសាទកោះកេរ» រហូតបានទទួលជោគជ័យនាពេលនេះ។

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី ៤ហើយ របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម