Connect with us

ព័ត៌មានជាតិ

មន្រ្តីរាជការ​ក្រសួង​សាធារណការ​ប្រមាណ ៤០០​នាក់ ទូងស្គរជ័យអបអរសាទរដាក់បញ្ចូល “រមណីយដ្ឋាន​ប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

នាព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្រសួងសាធារណការ​និង​ដឹកជញ្ជូន បាន​ចូលរួមក្នុង​ពិធីទូងស្គរជ័យដើម្បីអបអរសាទរការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅមុខទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំបុគ្គលិកមន្រ្តីរាជការក្រោមឱវាទប្រមាណ ៤០០នាក់ ប្រារព្ធពិធីទូងស្គរជ័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅតាម​មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង​ ២៥ រាជធានី-ខេត្ត និងកំពង់ផែស្វយ័តភ្នំពេញ និងព្រះសីហនុ ក៏បានប្រារព្ធពិធីទូងស្គរជ័យនៅតាមបណ្តាអង្គភាពរៀងៗខ្លួន ដើម្បី​ចូលរួម​អបអរ​សម្រាប់​ការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ​។

ព្រឹត្តិការណ៍នៃការ​ដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជា​សមិទ្ធផលជាមោទនភាពជាតិដ៏ធំធេង ដែល​កើតចេញពីការចូលរួមនិងទឹកចិត្តស្រឡាញ់ដ៏មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម