ព័ត៌មានជាតិ
បិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ តាមរយៈលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ បានបិទផ្សាយជាសាធារណៈ នូវបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២) និងបញ្ជីឈោ្មះទីតាំងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងណាមួយក្នុងឃុំ-សង្កាត់ទាំង ១,៦៥២ ដើម្បីបម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ មានគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានឈោ្មះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវ តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣។
បញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ក៏មានបង្ហោះផ្សាយនៅលើគេហទំព័រ voterlist .nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH)។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។ សូមប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន មក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៦ ) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលក្នុងឃុំ-សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ