ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌា រំលេចការពង្រឹងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ
កម្ពុជា-ឥណ្ឌា ធ្វើការកត់សម្គាល់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដោយបានរំលេចពីការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ។

កាលពីរសៀលថ្ងៃអង្គារ ទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តបតាមការស្នើរបស់ស្ថានទូតឥណ្ឌា នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានអបអរសាទរជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រី ដែលទទួលបានការផ្ដល់សេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីថ្មី សម្រាប់អាណត្តិទី ៧ ខណៈឯកឧត្ដមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរសាធារណរដ្ឋឥណ្ឌា ចំពោះភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 ថ្មីៗនេះ ក្នុងទីក្រុងញូដេលី ផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដោយ «រំលេចពីការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ទាំងនៅកម្រិតទ្វេភាគី និងក្នុងវេទិកាពហុភាគី ហើយនឹងការបន្តរក្សាទំនាក់ទំនង ឈរលើមូលដ្ឋានផ្ដល់ប្រយោជន៍ដល់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ»។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានចែករំលែកអំពីស្ថានភាព និងកិច្ចការក្នុងវិស័យមុខងារសាធារណៈ នៃប្រទេសកម្ពុជា និងឥណ្ឌា ព្រមទាំងពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍លើរចនាសម្ព័ន្ធ និងការងាររដ្ឋបាលសាធារណៈជារួមផងដែរ។
គួរជម្រាបថា តាមរយៈកិច្ចសំណេះសំណាលនេះទៀតសោត បានអនុញ្ញាតឲ្យស្ថាប័នទាំងពីរ បន្តពិភាក្សា និងគិតគូររួមគ្នាលើគំនិតផ្ដួចផ្ដើម និងកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែម ឆ្ពោះទៅមុខ ក្នុងវិស័យមុខងារសាធារណៈ ជាពិសេសលើការបណ្ដុះបណ្ដាល ឬ កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនានាដែលពាក់ព័ន្ធ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ