Connect with us

ព័ត៌មានជាតិ

តើ​អភិបាលក្រុង/ស្រុក/ខណ្ឌ មាន​លក្ខណ​សម្បត្តិ​​​អ្វីខ្លះ ទើប​អាច​ទទួល​ការ​តែងតាំងបាន​?​

បានផុស

នៅ

​អភិបាលក្រុង ស្រុក និង​ខណ្ឌ ត្រូវជ្រើសរើស​ចេញ​​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំង​ពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​។ នេះ​បើ​យោង​តាម​ច្បាប់​គ្រប់គ្រង​ដែនដី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តែងតាំង​ដល់មន្រ្តីណាម្នាក់​ជា​អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវ​ប្រកបដោយ​លក្ខណ​សម្បត្តិ​​សមស្រប​ដើម្បី​ទៅ​ដឹកនាំ​​គ្រប់គ្រង​នៅ​​មូលដ្ឋាន។

​ច្បាប់​គ្រប់គ្រង​ដែនដី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​បាន​បញ្ជាក់ថា ​មន្រ្តីទាំងពីរ​ភេទ​​មុន​ទទួលការ​ជ្រើសរើស​ជា​អភិបាលក្រុង អភិបាលស្រុក អភិបាល​ខណ្ឌត្រូវ​មាន​​លក្ខណ​សម្បត្តិ​​ដូច​ខាងក្រោម៖

– មាន​ឋានន្តរ​សក្តិ​ចាប់ពី​អនុមន្ត្រី​ឡើង

– មាន​អាយុ​ចាប់​ពី​សាមសិប (៣០) ឆ្នាំ​ឡើង គិត​ដល់​ថ្ងៃ​តែងតាំង

– មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាងតិច​ចំនួនប្រាំ (០៥) ឆ្នាំ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា

-មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ក្នុងរយៈពេល​នៃការ​តែងតាំង

– មិនធ្លាប់​មាន​ទោសឧក្រិដ្ឋ ឬ មជ្ឈិម​ណាមួយ។

ក្នុង​ករណី​ចាំបាច់ អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ អាច​ជ្រើសរើស​ក្នុង​ចំណោម​មន្រ្តី​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ក្រៅ​ពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ។

មាត្រា១៤៧ បាន​បញ្ជាក់ពី​អណត្តិ​​អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ មិនត្រូវ​លើសពីបួន (០៤)ឆ្នាំ ប៉ុន្តែ​អាច​ទទួល​ការ​តែងតាំង​បាន​បួន (០៤) បន្ត​ឆ្នាំ​ទៀត សម្រាប់​អាណត្តិទី២ នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដដែល។

បើ​ផ្អែក​តាម​មាត្រា ១៥១ .អភិបាលក្រុង/ស្រុក/ខណ្ឌ ក៏​អាច​ត្រូវ​បាន​ដក​ហូត​ពី​មុខតំណែង​មុន​​បញ្ចប់​អាណត្តិ​ការងារ ក្នុងករណីដូចខាងក្រោម៖

– បាត់បង់លក្ខណសម្បត្តិជាអភិបាល
– អសមត្ថភាព
– បំពេញការងារ​មិនបានល្អ
– មាន​បញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពី​សា្ថប័នមានសមត្ថកិច្ច
– បោះបង់ចោល​ការងារ
– ប្រព្រឹត្តខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្មបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

តាម​មាត្រា ១៤០ ថ្មី គណៈអភិបាលក្រុង ស្រុក ខណ្ឌ បង្កើន​ដល់​ចំនួនពី ៥ រូប ទៅ ៧ រូប។ ចំនួនជាក់ស្តែងត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម៥២ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម