Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែង ជាសម្បត្តិបេតិកភណ្ឌ នៃការចងចាំពិភពលោក

បានផុស

នៅ

កម្ពុជា គ្រោងស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែង ជាសម្បត្តិបេតិកភណ្ឌ នៃការចងចាំពិភពលោក។ នេះបើតាមការព្រលយឱ្យដឹងពី លោក គង់ ពុទ្ធិកា អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មានពីសន្និសីទសារព័ត៌មាន ស្ដីភាពជោគជ័យនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី១៩ខែកញ្ញា។

(លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីសន្និសីទសារព័ត៌មានដែលរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក គង់ ពុទ្ធិកា បានព្រលយឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងខិតខំប្រឹងប្រែងស្នើសុំដាក់បញ្ចូលសារមន្ទីរគុកទួលស្លែង ចូលជាសម្បត្តិបេតិកភណ្ឌនៃការចងចាំពិភពលោក”

ចំពោះមូលហេតុដែល លោកស្រី ភឿង សកុណា ព្យាយាមស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែងជាសម្បត្តិបេតិភណ្ឌនៃការចងចាំពិភពលោកនេះ “ដើម្បីឱ្យពិភពលោកចងចាំថា អ្វីដែលកើតឡើងនៅគុកទួលស្លែងកំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺជាមេរៀនមួយដែលមិនត្រូវកើតមានឡើងនៅក្នុងពិភពលោក”។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ លោក គង់ ពុទ្ធិកា។

(រូបថត បន្ទប់ដាក់អ្នកទោសក្នុងរបបខ្មែរក្រហម)

ជាការរំលឹកឡើងវិញ សារមន្ទីរគុកទួលស្លែងគឺគុកមួយក្នុងចំណោមគុកចំនួន១៩៦នៅទូទាំងកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈសាវតាសង្ខេបរបស់គុកទួលស្លែង  នៅក្នុងរបបខ្មែរក្រហម មានមនុស្សយ៉ាងហោចណាស់២០ ០០០នាក់ រាប់ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

នៅជុំវិញរឿងរ៉ាវដ៏សាហាវព្រៃផ្សៃ នៃគុកទួលស្លែង កំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក អង់តូរីញ៉ូ ហ្គាត់ធឺរ៉ែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទៅទស្សនាគុកទួលស្លែងផ្ទាល់។ ក្នុងពេលទៅទស្សនាសារមន្ទីរគុកទួលស្លែង លោក អង់តូរីញ៉ូ ហ្គាត់ធឺរ៉ែស បានថ្លែងដោយមានការបកប្រែជាខេមរភាសា ហើយបានចុះផ្សាយដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA Khmer ថា “ទួល​ស្លែង​គឺ​ជា​ការ​ក្រើន​រំឭក​ដ៏​ចាំបាច់​សម្រាប់​យើង​ទាំង​អស់​គ្នា។​ ឥដ្ឋ​និង​ការ៉ូ​ដែល​ប្រឡាក់​ដោយ​ឈាម​នៅ​ទីនេះ​គឺ​ជា​ការ​ព្រមាន​ដល់​យើង​ទាំង​អស់​គ្នា។ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​រក្សា​ទុក​ការ​ចង​ចាំ​អំពើ​ឃោរ​ឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ទីនេះ ​គឺ​ប្រទេស​កម្ពុជា។ ​ការ​ចង​ចាំ​វាល​ពិឃាត​ ការ​ចង​ចាំ​សាលា​រៀន​នេះ​ ហើយ​ពួក​គេ​ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ជំនាន់​គ្រប់​ទិសទី​ចំពោះ​ស្ថានភាព​បែប​នេះ​ ដែល​ដាច់​ខាត​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​បាន​ជា​ថ្មី​ម្តង​ទៀត​នោះ​ឡើយ”។​

(លោក អង់តូរីញ៉ូ ហ្គាត់ធឺរ៉ែសផ្ដល់ការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងគុកទួលស្លែងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមរូបថតពីGoogle)

នៅជុំវិញទិដ្ឋភាព នៃការស្នើដាក់សម្បត្តិផ្សេងៗរបស់កម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកវិញ បើតាមការបញ្ជាក់ឱ្យដឹងរបស់លោក គង់ពុទ្ធិកា  ក្រៅពីការស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែងជាសម្បត្តិបេតិកភណ្ឌនៃការចងចាំពិភពលោក លោកស្រី ភឿង សកុណា បាននឹងកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូលក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី ក៏ដូចជាស្នើដាក់បញ្ចូលប្រាសាទដទៃទៀតរបស់កម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម