ព័ត៌មានជាតិ
ក្រសួងអប់រំ សិក្សារៀបចំសេចក្តីណែនាំស្តីពីការហាមមិនឱ្យគ្រូបង្រៀនគួរក្នុងម៉ោងសិក្សា និងក្នុងសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសិក្សារៀបចំសេចក្តីណែនាំស្តីពីការហាមមិនឱ្យគ្រូបង្រៀនគួរក្នុងម៉ោងសិក្សានិងក្នុងសាលារៀន។

ការសិក្សារៀបចំសេចក្តីណែនាំនេះ បន្ទាប់ពីកន្លងមក មហាជនទូទៅសង្កេតឃើញថា មានគ្រូបង្រៀនមួយចំនួនយកម៉ោងរដ្ឋទៅបង្រៀនគួរ ឬ ចេញវិញ្ញាសារប្រឡងប្រចាំខែ ឆមាស នូវលំហាត់ឬខ្លឹមសារដែលបង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាកដែលគ្មានលទ្ធភាពរៀនគួរ។
លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី២០កញ្ញានេះថា កន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តច្បាប់ស្តីពីសហលក្ខន្តិក:មន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីការអប់រំ អនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវ:គ្របង្រៀន និងសេចក្តីណែនាំជាច្រើនទៀត ដើម្បីពង្រឹងការអនុវត្តតួនាទីភារកិច្ច និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ប៉ុន្តែការអនុវត្តរបស់គ្រូបង្រៀនខ្លះ នៅមិនទាន់បានល្អប្រសើរនៅឡើយ។
ដោយឆ្លើយតបនឹងបាតុភាពមិនប្រក្រតីនិងអសកម្មនេះ អ្នកនាំពាក្យក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្រសួងកំពុងសិក្សា ដើម្បីរៀបចំសេចក្តីណែនាំស្តីពីការហាមមិនឱ្យគ្រូបង្រៀនគួរក្នុងម៉ោងសិក្សា និងក្នុងសាលា៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត