Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង សាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

គ្រប់​រដ្ឋបាល​ខេត្ត មន្ទីរ ក្រុង ស្រុក និង​វត្ត​អារាម សុទ្ធតែ​បាន​ចូលរួម​សម្ដែង​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់​ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ រហូតដល់​រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ បាន​បង្ហាញ​មោទនភាព​ចំពោះ​កម្ពុជា​ដែល​ឈ្នះ​ការ​បញ្ចូល​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

តំណាង​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពលរដ្ឋ និង​យុវជន​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង លោក កាយ សំ​រួម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើក​ឡើង​សរសើរ​ពី​ការ​តស៊ូ​លះបង់​គ្រប់​យ៉ាង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាសាទ​កោះ​កេរ​បាន​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​តេ​ជោ អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិ​ទី ៧។

លោក កាយ សំ​រួម យល់​ឃើញ​ថា កម្ពុជា នឹង​កាន់តែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ពិភពលោក​ទទួល​ស្គាល់​ពី​វប្បធម៌​អរិយធម៌​ដែល​កម្ពុជា តាមរយៈ​ការ​បង្ហាញ​ប្រាង្គ​ប្រាសាទ​ដែល​ជា​កេរដំណែល​របស់​ដូនតា​ទៅ​កាន់​សកលលោក។ លោក ក៏​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ខ្លាំង​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ ដែល​ប្រឹងប្រែង​ជម្នះ​បញ្ហា​ផ្សេងៗ ស្វែងរក​ឯកសារ​ក៏​រឹងមាំ ទាមទារ​ឲ្យ​បញ្ចូល​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ដោយឡែក​អ្នកអង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កោះកុង និង​និស្សិត ក៏បាន​ចូលរួម​រៀបចំ​ពិធី​អបអរសាទរ​នេះ​ដែរ ដោយ​នាំគ្នា​លើក​ទង់ជាតិ និង​ស្រែក​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ ក្នុង​ស្មារតី​សាមគ្គីភាព ការពារ​អភិរក្ស និង​អាន​សារ​របស់​រាជរដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​កម្ពុជា​ទទួល​បាន​ពី​អន្តរជាតិ​ដូច​ពេលនេះ។

អ្នកអង្គម្ចាស់ និង​តំណាង​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក ក្នុង​ខេត្ត​កោះកុង ជឿជាក់​ថា កម្ពុជា នឹង​បន្ត​ស្វែងរក​ឯកសារ និង​ប្រាង្គ​ប្រាសាទ​នានា ដាក់បញ្ចូល​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​វិស័យ​វប្បធម៌ ការ​អភិវឌ្ឍ អភិរក្ស និង​ផ្ដល់​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ។

ក្រៅពី​ការ​រៀបចំ​ជា​ពិធី​ទូង​ស្គរ​ជ័យ គង និង​ជួង តាម​ទីតាំង​អគារ​ធ្វើ​ការងារ សាលារៀន និង​វត្ត​អារាម ក៏​គេ​សង្កេត​ឃើញ​មាន​តាម​បណ្ដាញ​សង្គម​មាន​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត បាន​បន្ត​នាំគ្នា​បង្ហោះ​សារ​អបអរសាទរ​ពី​អ្វី​កម្ពុជា​សម្រេច​បាន​ជោគជ័យ​នេះ​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម