ព័ត៌មានជាតិ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាព ក្នុងពិធីដាំដើមឈើជាង ៥០០ ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើចំនួន ៥១២ ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ និងវេទិកាយុវជនលើកទី ២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ដល់ ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានឲ្យដឹងថា បន្ទាប់ពីប្រារព្ធការអបអរសាទរចំពោះការសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើចំនួន ៥១២ ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ និងវេទិកាយុវជនលើកទី ២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ដល់ ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា នេះជាឧទ្យានទី ២ របស់កាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំដាំដើមឈើបានជាង ២.០០០ ដើម កាលពីលើកទី ១ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ខណៈឧទ្យានទី ១ របស់កាកបាទក្រហមកម្ពុជា ស្ថិតនៅខេត្តសៀមរាប មានដើមឈើជាង ២.០០០ ដើម ដែលបានដាំកាលពីឆ្នាំ ១៩៩៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ភ្ញៀវអន្តរជាតិ ដែលជាតំណាងសហព័ន្ធអន្តរជាតិ, គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម, ប្រតិភូថ្នាក់ដឹកនាំ និងយុវជន នៃសមាគមជាតិទាំង ១១ ចំនួន ៦០ នាក់ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីថ្នាក់ដឹកនាំថ្មី ក្រសួងបរិស្ថាន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា, គណៈអភិបាលរាជធានី-ខេត្ត, និងមន្ត្រី-យុវជនកាកបាទក្រហម កម្ពុជា សាខាកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានីភ្នំពេញ សរុបប្រមាណជាង ៥០០ នាក់៕
អត្ថបទ ៖ ពិសី
សូមអានសេចក្ដីប្រកាសព័ត៌មានបន្ថែមខាងក្រោម ៖




-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ